របាយការណ៍ដែលបង្ហាញថា ដោយអនុវត្តរាល់ការសម្រេចចិត្ត និងការណែនាំពីថ្នាក់ដឹកនាំកងទ័ពក្នុងឆ្នាំ ២០២៥ នៅក្នុងជួរកងទ័ព មានបេក្ខជនចំនួន ៨៣ នាក់បានចុះឈ្មោះសម្រាប់ការពិចារណាទទួលស្គាល់បានបំពេញតាមស្តង់ដារសម្រាប់ងារជាសាស្ត្រាចារ្យ និងសាស្ត្រាចារ្យរង។ បន្ទាប់ពីឆ្លងកាត់ក្រុមប្រឹក្សាត្រួតពិនិត្យ មានបេក្ខជនចំនួន ៧៨ នាក់ត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សារដ្ឋសាស្ត្រាចារ្យថាបានបំពេញតាមស្តង់ដារសម្រាប់ងារជាសាស្ត្រាចារ្យ និងសាស្ត្រាចារ្យរង។ ក្នុងនោះ មានជាង ៥០% នៃងារទាំងនោះស្ថិតនៅក្នុងវិស័យវិទ្យាសាស្ត្រយោធា រីឯចំនួននៅសល់គឺនៅក្នុងវិស័យគីមីវិទ្យា វេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន អគ្គិសនី - អេឡិចត្រូនិក - ស្វ័យប្រវត្តិកម្ម រូបវិទ្យា មេកានិច សេដ្ឋកិច្ច ដឹកជញ្ជូន ឱសថស្ថាន វប្បធម៌។ល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគ្រូបង្រៀនក្នុងជួរកងទ័ពដែលត្រូវបានទទួលស្គាល់ជាសាស្ត្រាចារ្យ និងសាស្ត្រាចារ្យរង ក្នុងឆ្នាំ២០២៥

គួរឱ្យចាប់អារម្មណ៍នោះគឺ ចំនួនគ្រូបង្រៀនដែលបំពេញតាមស្តង់ដារសម្រាប់ងារជាសាស្ត្រាចារ្យ និងសាស្ត្រាចារ្យរងក្នុងឆ្នាំ ២០២៥ បានកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការណែនាំ និងការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស សាលារៀន និងកន្លែងស្រាវជ្រាវវិទ្យាសាស្ត្រទូទាំងកងទ័ព បានអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាពជាច្រើនយ៉ាងសកម្ម ព្រមទាំងកសាងបានជួរគ្រូបង្រៀន អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងអប់រំយ៉ាងច្រើនដែលមានសមត្ថភាពខ្ពស់។ នេះពិតជាកម្លាំងស្នូល ដែលកំណត់គុណភាពនៃការអប់រំ ការបណ្តុះបណ្តាល និងការស្រាវជ្រាវវិទ្យាសាស្ត្ររបស់កងទ័ពទាំងមូល ដោយរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុនៃការកសាងកងទ័ពប្រជាជនបដិវត្តន៍ មានវិន័យ មានចំណេះដឹងខ្ពស់ អាចការពារយ៉ាងរឹងមាំនូវមាតុភូមិសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មី។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានមានអនុសាសន៍ដល់គ្រូៗបង្រៀន អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រងអប់រំ ជាពិសេសសាស្ត្រាចារ្យ និងសាស្ត្រាចារ្យរងក្នុងជួរកងទ័ពថា គប្បីបន្តលើកកម្ពស់គុណសម្បត្តិល្អៗរបស់កងទ័ពអ៊ំហូ លើកកម្ពស់ការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ ខិតខំ និងលត់ដំឥតឈប់ឈរឲ្យសក្តិសមជាមួយនឹងងារ និងឋានៈដែលទទួលស្គាល់ដោយបក្ស រដ្ឋ និងកងទ័ព។ ខិតខំធ្វើយ៉ាងណាដើម្បីគ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រម្នាក់ៗក្លាយជាគំរូល្អៗ៕

បកប្រែដោយ Minh Trung