ពិព័រណ៍ដែនអាកាសឌូបៃគឺជាពិព័រណ៍ដែនអាកាសអន្តរជាតិឈានមុខគេលើពិភពលោក។ ពិព័រណ៍ឆ្នាំនេះបានប្រមូលផ្តុំអង្គភាពចូលរួមជិត ១៥០០ មកពី ៩៨ ប្រទេស ដោយមានយន្តហោះជិត ២០០ គ្រឿង ត្រូវបានតាំងបង្ហាញ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញចូលរួមពិព័រណ៍ដែនអាកាសឌូបៃឆ្នាំ២០២៥

ការចូលរួមតាំងពិព័រណ៍របស់ក្រសួងការពារប្រទេសវៀតណាម បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យឧស្សាហកម្មការពារជាតិ។ ព្រមទាំងបញ្ជាក់ថា រដ្ឋាភិបាលនិងក្រសួងការពារប្រទេសវៀតណាមតែងតែបង្កលក្ខខណ្ឌសម្រាប់បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យឧស្សាហកម្មការពារជាតិ ស្របតាមគោលការណ៍សមភាព មានផលប្រយោជន៍ទៅវិញទៅមក  គោរពច្បាប់របស់វៀតណាម និងការបទបញ្ញត្តិអន្តរជាតិផ្សេងៗ។

នៅឯពិព័រណ៍នេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូបានទៅទស្សនាស្តង់តាំងបង្ហាញនានា និងជួបសំណេះសំណាលជាមួយសហគ្រាសការពារជាតិនៃ UAE និងប្រទេសមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើប្រទេសនានា រួមជាមួយនិងវៀតណាមបង្កើនការផ្លាស់ប្តូរ ស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ស្របតាមសមត្ថភាពរបស់ភាគីនីមួយៗ និងឯកភាពលើទិសដៅដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក  Hoang Xuan Chien អញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) និងសម្ព័ន្ធក្រុមហ៊ុន Edge របស់ UAE

នៅថ្ងៃទី១៧ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) និងសម្ព័ន្ធក្រុមហ៊ុន Edge របស់ UAE។ អនុស្សរណៈនៃការយោគយល់គ្នានេះបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់។ អនុស្សរណៈនៃការយោគយល់គ្នានេះក៏បានកំណត់ផែនទីបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមរួម ក្នុងនោះរួមមានសក្តានុពលសម្រាប់ការអភិវឌ្ឍគំរូផលិតឧបករណ៍ដើមនៅវៀតណាមសម្រាប់គ្រឿងបន្លាស់ និងម៉ូឌុលដែលភ្ជាប់ទៅនឹងខ្សែផលិតផល Edge ដែលឆ្ពោះទៅទីផ្សារ UAE និងទីផ្សារនាំចេញផ្សេងៗ ពង្រីកឱកាសសម្រាប់ការស្រាវជ្រាវ ការផ្លាស់ប្តូរ ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកវិទ្យា។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើឲ្យភាគីទាំងពីរបន្តរក្សាទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានឯកភាពគ្នា និងធ្វើផែនការដើម្បីអនុវត្ដរាល់សកម្មភាពសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យសំខាន់ៗនាពេលខាងមុខ៕

បកប្រែដោយ Pham Diep