ថៃរៀបចំពិធីដង្ហែភ្លើងគប់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៥
ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ថៃបានរៀបចំយ៉ាងឱឡារិក ពិធីដង្ហែភ្លើងគប់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៥ នៅក្នុងខេត្តម្ចាស់ផ្ទះចំនួន៤ រួមមានទីក្រុងបាងកក ខេត្តឈុនបុរី ខេត្តសុងក្លា និងខេត្តនគររាជសីមា។ ពិធីផ្លូវការបានធ្វើឡើង នៅមុខពហុកីឡដ្ឋានក្នុងផ្ទះហ៊ុមម៉ាក ទីក្រុងបាងកក។
នៅដើមកម្មវិធី គណៈប្រតិភូទាំងអស់បានចំណាយពេល១នាទីស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រីយានីសិរិគិត។ បន្ទាប់មក ភ្លើងគប់មក ពី១១ប្រទេសត្រូវបានដុត ហើយប្រគល់ជូនអភិបាលក្រុងបាងកក លោក Chadchart Sittipunt ដែលជាអ្នករត់ប្រណាំងដំបូងគេ ដើម្បីចាប់ផ្តើមដំណើរប្រវត្តិសាស្ត្រ។ បន្ទាប់មក ភ្លើងគប់ត្រូវបានប្រគល់ជូនអត្តពលិក មន្ត្រី និងអ្នកល្បីៗថៃ។ មនុស្សសរុបចំនួន ៧៣នាក់បានចូលរួមក្នុងការដង្ហែភ្លើងគប់ ដែលគ្របដណ្តប់ចម្ងាយ ៦៧គីឡូម៉ែត្រពេញមួយថ្ងៃ។ ព្រឹត្តិការណ៍ស្រដៀងគ្នានេះក៏នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងម្ចាស់ផ្ទះបីផ្សេងទៀតគឺ ខេត្តឈុនបុរី ខេត្តសុងក្លា និងខេត្តនគររាជសីមាផងដែរ។
    |
 |
|
លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានចាប់ផ្តើមពិធីដង្ហែភ្លើងគប់ស៊ីហ្គេម លើកទី ៣៣ (រូបថត៖ SEA GAMES ប្រទេសថៃ 2025) |
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នឹងបើកជាផ្លូវការនៅថ្ងៃទី៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិរាជមង្គល ក្នុងទីក្រុងបាងកក។ អត្តពលិកនឹងប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ៥០ ប្រភេទ រួមមានប្រភេទកីឡាបង្ហាញចំនួនបី (កីឡាលើអាកាស បោះឌីស ទាញព្រ័ត្រ) និងប្រភេទកីឡាផ្សព្វផ្សាយមួយប្រភេទ គឺក្បាច់គុនចម្រុះ (MMA)។ ពិធីបិទការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែធ្នូ នៅទីកន្លែងដដែល។
បន្ទាប់ពីនោះ មហោស្រពកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១៣ នឹងធ្វើឡើងនៅខេត្តនគររាជសីមា ចាប់ពីថ្ងៃទី ២០-២៦ ខែមករា ឆ្នាំ ២០២៦៕
តាម vovworld.vn