រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃទី ១១ ខែវិច្ឆិកា បាន ប្រកាសថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចពន្យារពេលសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធ សាស្ត្រថ្មី (New START) មួយឆ្នាំបន្ថែម មុនពេលដែលឯកសារនេះផុតកំណត់នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ព្រមទាំងអះអាងថារុស្ស៊ីមិនមានផែនការធ្វើតេស្តនុយក្លេអ៊ែរ នោះទេ លុះត្រាតែប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយផ្សេងទៀត ធ្វើដូច្នេះជាមុនសិន។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ vnanet.vn)

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS លោក Lavrov បានថ្លែងទៅកាន់សារព័ត៌មានរុស្ស៊ីថា ការពន្យារពេល New START “អាចត្រូវបានប្រកាសនៅពេលណាក៏បានមុនថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦”។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាទង្វើសុច្ឆន្ទៈ ដោយឯកតោភាគី របស់រុស្ស៊ីដោយមិនចាំបាច់ធ្វើការពិគ្រោះយោបល់យ៉ាងស្មុគស្មាញ ជាមួយសហរដ្ឋអាមេរិក ព្រមទាំងចាត់ទុកថា ទីក្រុងវ៉ាស៊ីនតោន ត្រឹមតែត្រូវប្រកាសថា ពួកគេនឹងរក្សាដែនកំណត់បរិមាណនៃសន្ធិសញ្ញានេះក្នុងរយៈពេលមួយឆ្នាំដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួន។

យោងតាមលោក Lavrov ភាគីទាំងពីរយល់យ៉ាងច្បាស់អំពីសមត្ថភាពយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក ហើយចាំបាច់ត្រូវចំណាយពេលដើម្បី “វាយតម្លៃស្ថាន ភាពទាំងស្រុងឡើងវិញ ដោយបំបែកចេញពីបញ្ហាអ៊ុយក្រែន ហើយទទួលខុសត្រូវរួមគ្នាចំពោះសន្តិសុខសកល ជាពិសេសក្នុងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ”៕

តាម vovworld.vn