លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវក្ដីរីករាយដោយឃើញថា ទំនាក់ទំនងសហប្រតិបត្តិការដ៏ពិសេសរវាងប្រទេសទាំងពីរបានបន្តអភិវឌ្ឍជាវិជ្ជមាន និងកាន់តែស៊ីជម្រៅ ហើយភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវការប្តេជ្ញាចិត្តដែលព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Phosay Sayasone រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ (រូបថត៖ vnanet.vn)

លោក Phosay Sayasone បានថ្លែងអំណរគុណចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់ ដឹកនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការផ្ទៃក្នុងវៀតណាម (ដែលពីមុនជាក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) និងក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ ក៏ដូចជាការពូនជ្រំទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ លោក Phosay Sayasone បានឲ្យដឹងថា ក្រសួងទាំងពីរមានទំនាក់ទំនងល្អ។

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលកន្លងមក លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងទាំងពីរបន្តពង្រីក និងសហការយ៉ាងជិតស្និទ្ធនៅពេលខាងមុខ។ ក្នុងនោះ ផ្តោតលើកិច្ចសហប្រតិបត្តិការ ការជួយគាំទ្រ និងការចែករំលែកក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ...

* នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Peter Shanel Agovaka រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសនៃកោះសូឡូម៉ូន ក្នុងឱកាសដែលលោករដ្ឋមន្ត្រីបំពេញទេស្សនកិច្ចនៅប្រទេសវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Peter Shanel Agovaka (រូបថត៖ nhandan.vn)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោករដ្ឋមន្ត្រី Agovaka នៅប្រទេសវៀតណាម ក៏ជាដំណើរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់បំផុតរវាងប្រទេសទាំងពីរចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតទ្វេភាគីក្នុងឆ្នាំ ១៩៩៦។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើតយន្តការពិគ្រោះយោបល់រវាងបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។ លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកទឹកចិត្តធុរកិច្ចមកពីប្រទេសទាំងពីរឲ្យបង្កើនការវិនិយោគលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ និងមានប្រៀបខ្លាំង ដូចជា កសិកម្ម កិច្ចសហប្រតិបត្តិការសមុទ្រ នេសាទ ថាមពលកកើតឡើងវិញជាដើម។

លោករដ្ឋមន្ត្រី Agovaka បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីក្របខ័ណ្ឌសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងកោះសូឡូម៉ូន ក្នុងដំណើរទស្សនកិច្ចលើកនេះ។ លោកបានស្នើឲ្យវៀតណាមគាំទ្រកោះសូឡូម៉ូន ក្នុងការបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្ស និងបច្ចេកទេសក្នុងការនេសាទ និងកសិកម្ម ហើយមានបំណងចង់នាំចូលអង្ករ និងវត្ថុធាតុដើមពីប្រទេសវៀតណាម។ លោកបានបញ្ជាក់ថា កោះសូឡូម៉ូននឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមក្នុងការវិនិយោគលើគម្រោងដែលមានសក្តានុពលនៅកោះសូឡូម៉ូន៕

បកប្រែដោយ Thuy Anh