អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើតំបន់ហ្គាហ្សា
កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅថ្ងៃទី ២៨ ខែតុលា បានធ្វើការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា លើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហាម៉ាសកំពុងប្រើប្រាស់នៅភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីខ្មាន់កាំភ្លើងនៃក្រុមនេះបានបាញ់ប្រហារលើទាហានអ៊ីស្រាអែល។
ការិយាល័យរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញសេចក្តីប្រកាស ដោយនិយាយថា ក្រុមខ្មាន់កាំភ្លើងហាម៉ាសបានបាញ់មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៅលើកងកម្លាំង IDF នៅរ៉ាហ្វា ដែលជាការរំលោភថ្មីលើបទឈប់បាញ់ដែលមានសុពលភាពរវាងភាគីទាំងពីរ។ នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យ "វាយប្រហារយ៉ាងខ្លាំង និងភ្លាមៗ" លើតំបន់ហ្គាហ្សា ហើយបានសម្រេចចិត្តពង្រីកតំបន់ដែលគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែលនៅហ្គាហ្សា។ ចលនានេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានកោះប្រជុំបន្ទាន់ជាមួយមន្ត្រីការពារជាតិ និងសន្តិសុខជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ប្រទេសចំពោះការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់របស់ហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។
    |
 |
|
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សា ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ (រូបថត៖ vnanet.vn) |
មន្ត្រីអ៊ីស្រាអែលម្នាក់និយាយថា កម្រិតនៃការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការរំលោភបំពានបច្ចុប្បន្នដោយក្រុមហាម៉ាសនឹងខ្លាំងជាងបើប្រៀបធៀបពីលើកមុន។
មិនយូរប៉ុន្មាន កងពលតូច Ezzedine Al-Qassam - ដែលជាក្រុមប្រដាប់អាវុធនៃចលនាហាម៉ាស - បានប្រកាសពីការពន្យារពេលនៃការប្រគល់សាកសពចំណាប់ខ្មាំងម្នាក់ទៀតដែលគ្រោងធ្វើនៅល្ងាចថ្ងៃទី ២៨ ខែតុលា ដោយលើកឡើងពី "ការរំលោភ" របស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក៕
តាម vovworld.vn