WHO ស្តារសេវាសុខភាពជាមូលដ្ឋាន និងចាក់វ៉ាក់សាំងសម្រាប់កុមារនៅហ្គាហ្សា
នៅសប្តាហ៍ក្រោយ អង្គការសុខភាពពិភពលោក (WHO) នឹងចាប់ផ្តើមកម្មវិធីអន្តរាគមន៍សុខភាពដ៏ធំមួយនៅហ្គាហ្សា សំដៅស្តារសេវាសុខភាពជាមូលដ្ឋាន និងចាក់ថ្នាំបង្ការសម្រាប់កុមារ ជាក្រុមមុខសញ្ញារងការផ្អាកការថែទាំអស់រយៈពេលជិតពីរឆ្នាំ ដោយសារតែការប្រយុទ្ធគ្នា។
យុទ្ធនាការដឹកនាំដោយ WHO សហការជាមួយ UNICEF, UNRWA និងក្រសួងសុខាភិបាលហ្គាហ្សា នឹងអនុវត្តការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំសម្រាប់កុមារ រួមទាំងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្ជ្រឹល ជំងឺស្រឡទែន ជំងឺស្អូច ជំងឺខាន់ស្លាក់ ជំងឺក្អកមាន់ ជំងឺតេតាណូស ជំងឺរលាកថ្លើមប្រភេទ B ជំងឺរបេង ជំងឺស្វិត ជំងឺរ៉ូតាវីរុស និងជំងឺរលាកសួត។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យរក្សាបទឈប់បាញ់ដើម្បីធានាសុវត្ថិភាពនៃប្រតិបត្តិការមនុស្សធម៌។ យុទ្ធនាការនេះក៏រួមបញ្ចូលទាំងការកសាងឡើងវិញនូវមណ្ឌលសុខភាពចំនួន ២០ ដែលរងការខូចខាត ការស្តារសេវាសុខភាព និងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផងដែរ៕
តាម vovworld.vn