ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថតរូបជាមួយប្រធានរដ្ឋ ចិន លោក ស៊ី ជីនពីង ដោយបង្ហាញពីជំនឿជាក់ថា «កិច្ចប្រជុំនេះនឹងទទួលបានជោគជ័យ»។ មេដឹកនាំអាមេរិកបានបន្ថែមថា ភាគីទាំងពីរអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែតុលា ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងមានទំនាក់ទំនងដ៏ល្អប្រសើរនិងយូរអង្វែង។

leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានរដ្ឋ ចិន លោក ស៊ី ជីនពីង (រូបថត៖ vnanet.vn)

រីឯខ្លួនវិញ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ការដែលអាមេរិកនិងចិនមានការខ្វែងគំនិតគ្នាគឺជៀសមិនរួចទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានរដ្ឋចិនបានចាត់ទុកថា នៅចំពោះបញ្ហាប្រឈមនានា លោក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវកំណត់ទិសដៅត្រឹមត្រូវនិងក្តាប់ជាប់ស្ថានភាពទូទៅ ដើម្បីឱ្យ «ក្បាលនាវាធំ» នៃទំនាក់ទំនងចិន-អាមេរិក បន្តឆ្ពោះទៅមុខប្រកបដោយស្ថិរភាព។

នេះគឺជាសកម្មភាពចុងក្រោយនៅក្នុងដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសអាស៊ីចំនួន ៣។ ព្រឹត្តិការណ៍នេះ ក៏បានគូសសញ្ញាជាលើកដំបូងដែលមេដឹកនាំទាំងពីររូប បានជួបគ្នាដោយផ្ទាល់ចាប់តាំងពីកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន ក្នុងខែមិថុនា ឆ្នាំ២០១៩មក៕

តាម vovworld.vn