នៅក្នុងការត្រួតពិនិត្យ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃក្រសួងការពារប្រទេសបានផ្តល់យោបល់លើខ្លឹមសារនៃពិធីបើក ដើម្បីធានាថាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងឱឡារិក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ចុះត្រួតពិនិត្យនៅទីលានហ្វឹកហាត់

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឲ្យការរៀបចំសម្រាប់ពិធីបើកត្រូវតែអនុវត្តយ៉ាងពេញលេញ និងប្រុងប្រយ័ត្ន ចាប់ពីកងកម្លាំង យានយន្ត សំលៀកបំពាក់ ដល់ខ្លឹមសារ។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពនានា ដែលបានលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការត្រៀមរៀបចំសម្រាប់សមយុទ្ធ VINBAX 2025។ លោកបានស្នើឲ្យកងកម្លាំងទាំងឡាយបន្តសហការយ៉ាងជិតស្និទ្ធ ពិនិត្យឡើងវិញនូវការត្រៀមរៀបចំ ដើម្បីឱ្យពិធីបើកសមយុទ្ធ VINBAX 2025 ប្រព្រឹត្តទៅយ៉ាងឱឡារិក និងជោគជ័យ។

VINBAX-2025 គឺជាសមយុទ្ធទ្វេភាគីលើកទី៤ ស្តីពីសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរវាងកងទ័ពវៀតណាម និងកងទ័ពឥណ្ឌា ដែលមានអត្ថន័យដ៏សំខាន់ និងជាក់ស្តែង រួមចំណែកដល់ការពង្រឹងមិត្តភាព សាមគ្គីភាព និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌា ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh