ក្រសួងការពារប្រទេសវៀតណាមបន្តបញ្ជូនកម្មាភិបាល និងយុទ្ធជនជាង ១៦៦០០ នាក់ ដើម្បីជួយប្រជាជនជំនះពុះពារផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ
កប.អនឡាញ - នាល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ការិយាល័យគណៈកម្មការដឹកនាំការពារជនស៊ីវិលជាតិបានឲ្យដឹងថា៖ ទឹកជំនន់នៅតំបន់ភាគកណ្តាលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានសម្លាប់មនុស្ស ៤៣ នាក់ (ខេត្ត Quang Tri ៧ នាក់, ទីក្រុង Hue ១៥ នាក់, ទីក្រុង Da Nang ១៤ នាក់, ខេត្ត Quang Ngai ៣ នាក់, ខេត្ត Lam Dong ៤ នាក់) និងមនុស្ស ៩ នាក់បាត់ខ្លួន; ផ្ទះចំនួន ១០៤ ខ្នងបានដួលរលំ ផ្ទះចំនួន ៤៥៣ ខ្នងរងការខូចខាត និងផ្ទះចំនួន ៧៩៨៥៤ ខ្នងត្រូវបានជន់លិចនៅក្នុងទីក្រុង Hue, ទីក្រុង Da Nang, ខេត្ត Ha Tinh និងខេត្ត Quang Tri។ ផ្ទៃដីស្រូវ និងដំណាំដែលរងការខាតមានចំនួនជាង ១០៨០០ ហិកតា; សត្វពាហនៈ និងបសុបក្សីជាង ៦៨៥០០ ក្បាលបានងាប់ និងត្រូវបានបោកបក់គួចទៅ។ល។