អនុវត្តតាមការដឹកនាំរបស់នាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃដដែលស្តីពីការដាក់ពង្រាយការងារទប់ទល់ និងជម្នះផលវិបាកនៃភ្លៀងទឹកជំនន់នៅតំបន់ភាគកណ្តាល អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមបានស្នើឱ្យស្ថាប័ន និងអង្គភាពនានាបន្តជ្រួតជ្រាប និងអនុវត្តយ៉ាងតឹងរ៉ឹងនូវសារទូរលេខរបស់នាយករដ្ឋមន្ត្រី គណៈកម្មាធិការដឹកនាំការពារទប់ទល់ស៊ីវិលជាតិ ក្រសួងការពារប្រទេសនិងអគ្គសេនាធិការដ្ឋាន ស្តីពីការងារទប់ទល់ និងជម្នះផលវិបាកនៃភ្លៀងទឹកជំនន់នៅតំបន់ភាគកណ្តាល។

ព្រមទាំងរក្សារបបប្រចាំការ តាមដាននិងក្ដាប់ជាប់នូវស្ថានភាពទឹកជំនន់។ ចាត់បញ្ជូនកងកម្លាំងនិងមធ្យោបាយឱ្យបានឆាប់រហ័ស ដើម្បីជួយមូលដ្ឋានជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ ទៅកាន់ទីទួលសុវត្ថិភាព។ ជួយឧបត្ថម្ភស្បៀងអាហារ ជំនះផលវិបាកនៃទឹកជំនន់ដល់ប្រជាជន។ ត្រួតពិនិត្យ និងផ្លាស់ទីអង្គភាពចេញពីតំបន់ដែលមានហានិភ័យខ្ពស់នៃការបាក់ដីឱ្យបានឆាប់រហ័ស។ ធានាសុវត្ថិភាពសម្រាប់កងកម្លាំងនៅពេលចូលរួមក្នុងបំពេញភារកិច្ច...

leftcenterrightdel
កងទ័ពផ្តោតលើការជម្នះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនៅតំបន់ភាគកណ្តាលវៀតណាម

* យោធាតំបន់ទី៤ និងយោធាតំបន់ទី៥ ដឹកនាំបញ្ជាការយោធាខេត្តនិងក្រុងនានារក្សារបបប្រចាំការ; សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពនានា ដើម្បីចាត់បញ្ជូនកងកម្លាំង និងមធ្យោបាយទៅជួយប្រជាជនទប់ទល់ និងជំនះផលវិបាកនៃទឹកជំនន់; ផ្ដល់ស្បៀងអាហារបន្ទាន់ដល់ប្រជាជននៅតំបន់លិចទឹក និងតំបន់ដាច់ដោយឡែក...

* ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស អង្គទ័ពលេខ ១៨ ត្រៀមខ្លួនរួចជាស្រេចក្នុងការហោះហើរស្វែងរកនិងជួយសង្គ្រោះ រួមទាំងដឹកជញ្ជូនស្បៀងអាហារ។ កងឯកភាពទ័ពជំនាញគីមី និងនាយកដ្ឋានវេជ្ជសាស្ត្រយោធា (អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស) សម្របសម្រួលជាមួយមូលដ្ឋានចាត់បញ្ជូនកងកម្លាំងនិងមធ្យោបាយដើម្បីបាញ់ថ្នាំសម្លាប់មេរោគ សម្អាតបរិស្ថាន បង្ការជំងឺរាតត្បាតនៅតំបន់លិចទឹក។ អង្គភាពព័ត៌មាននិងវិទ្យុទាក់ទង សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មយោធា-ទូរគមនាគមន៍ ធានាការទំនាក់ទំនង ខ្សែបញ្ជូននិងលក្ខខណ្ឌចាំបាច់ដើម្បីបម្រើរដ្ឋាភិបាល និងក្រសួងការពារប្រទេសដឹកនាំសកម្មភាពការពារទប់ទល់ស៊ីវិល។

* នារសៀលថ្ងៃទី ២៩ ខែតុលា ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ  Hong Van (ប៉ុស្តិ៍ការពារព្រំដែនទីក្រុង Hue ) បានរៀបចំជួយឧត្ថម្ភបន្ទាន់ជាអង្ករ ២០០ គីឡូក្រាម មីកញ្ចប់និងទឹកដោះគោដល់ប្រជាជនដែលរងការលិចទឹកនៅក្នុងឃុំ A Luoi 1 ទីក្រុង Hue ។ នៅឃុំ Phu Loc ទីក្រុង  Hue ប៉ុស្តិ៍ការពារព្រំដែន Vinh Hien បានផ្សព្វផ្សាយ និងជម្លៀសគ្រួសារចំនួន ៥ ក្នុងភូមិ ៥ ទៅកាន់ទីទួលសុវត្ថិភាព។

*នៅចំពោះស្ថានភាពទឹកជំនន់កើនឡើង ដែលបណ្តាលឱ្យមានការជន់លិចយ៉ាងជ្រៅនៃដំណាំជាច្រើននៅបណ្ដាឃុំនៃតំបន់ព្រំដែន នៅព្រឹកថ្ងៃទី ២៩ ខែតុលា កងកម្លាំងប្រដាប់អាវុធខេត្ត An Giang បានជួយប្រជាជនប្រមូលផលដំណាំ ការពារទំនប់និងទ្រព្យសម្បត្តិ៕

បកប្រែដោយ Pham Diep