នៅបន្ទាយយោធា Wellington Barracks លោក Oil Harry នាយកទីភ្នាក់ងារនាំចេញការពារជាតិ ក្រសួងការពារជាតិចក្រភពអង់គ្លេស បានណែនាំដល់គណៈប្រតិភូនូវឧទ្ធម្ភាគចក្រ Wild Cat ដែលជាយន្តហោះមួយក្នុងចំណោមយន្តហោះដែលមានលក្ខណៈបច្ចេកទេសទំនើបៗ ដែលត្រូវបានស្រាវជ្រាវ ផលិតនិងផ្គត់ផ្គង់ដោយកងទ័ពអង់គ្លេស និងកងទ័ពនៃប្រទេសមួយចំនួន។ នៅសាជីវកម្ម Lenorado Hellicopters តំណាងថ្នាក់ដឹកនាំរបស់សាជីវកម្មបានណែនាំដល់គណៈប្រតិភូអំពីប្រវត្តិ រចនាសម្ព័ន្ធអង្គការ ផលិតផល និងឧបករណ៍បំរើការពារជាតិដែលផលិតដោយសាជីវកម្ម ដូចជា ឧទ្ធម្ភាគចក្រ រ៉ាដា ឧបករណ៍អេឡិចត្រូនិកអាកាសចរណ៍ សន្តិសុខបណ្តាញអ៊ីនធឺណិតជាដើម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang និងលោក Oil Harry នាយកទីភ្នាក់ងារនាំចេញការពារជាតិ ក្រសួងការពារជាតិចក្រភពអង់គ្លេស
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក  Nguyen Truong Thang និងប្រតិភូថតរូបជុំគ្នា

ថ្លែងក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិជាមួយក្រសួងការពារជាតិអង់គ្លេស។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិចក្រភពអង់គ្លេសនាពេលឆាប់ៗនេះ ដើម្បីបង្កើតមូលដ្ឋានច្បាប់ និងលក្ខខណ្ឌអំណោយផលសម្រាប់ទីភ្នាក់ងារ និងអាជីវកម្មនៃភាគីទាំងពីរអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang វាយតម្លៃខ្ពស់ចំពោះសមត្ថភាពបច្ចេកវិទ្យារបស់សាជីវកម្ម Lenorado Hellicopters ដែលជាម្ចាស់ម៉ៅការការពារជាតិដ៏ធំៗនៅចក្រភពអង់គ្លេស។ ព្រមទាំង លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang  ថ្លែងអំណរគុណជូនចំពោះសាជីវកម្ម Lenorado Hellicopters ដែលបានចូលរួមដាក់តាំងនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទីមួយ (ឆ្នាំ២០២២) និងលើកទីពីរ (ឆ្នាំ២០២៤) ហើយសង្ឃឹមថា សាជីវកម្មនឹងបន្តបញ្ជូនគណៈប្រតិភូទៅចូលរួមពិព័រណ៍ជាលើកទីបីនៅឆ្នាំ២០២៦ ខាងមុខ៕

បកប្រែដោយ Pham Diep