អង្គភាពបានប្រគល់អំណោយចំនួន ២០០០ កញ្ចប់ ដែលមានតម្លៃ ៤០០ លានដុងរួមមាន៖ សម្លៀកបំពាក់ ទឹកសុទ្ធ សាច់កំប៉ុង នំប៉័ង អាហារស្ងួត ទឹកដោះគោ ថ្នាំពេទ្យ... ជូនដល់ប្រជាជននៅតំបន់ដែលរងគ្រោះដោយទឹកជំនន់នៅសង្កាត់ Hoi An Dong,  Dien Ban Tay, An Thang និងតំបន់ជិតខាង។

leftcenterrightdel
កងទ័ព​ការពារ​ព្រំដែន និង​កងកម្លាំង​ដទៃទៀត​ជម្លៀស​មនុស្ស​ចាស់​ចេញពី​តំបន់​លិចទឹក

អំណោយទាំងអស់ដែលមានការរួមចំណែក និងជួយឧបត្ថម្ភដោយគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ច្រកទ្វារកំពង់ផែ Da Nang សម្របសម្រួលជាមួយសប្បុរសជន ក្រុមហ៊ុន Ngoc Anh Food សាលាមត្តេយ្យ Da Lan និងកម្មាភិបាលនិងយុទ្ធជន។ 

លោកវរសេនីយ៍ឯកបំរុង Van Duc Truong ប្រធាននយោបាយនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ច្រកទ្វារកំពង់ផែ Da Nang ឲ្យដឹងថា កងទ័ពការពារព្រំដែនតែងតែប្រចាំការ ត្រៀមខ្លួនជាស្រេចរៀបចំមធ្យោបាយជួយសង្គ្រោះនិងឆ្លើយតបទៅនឹងស្ថានភាពអាក្រក់កើតឡើង។ តាមរយៈការជួយដោយផ្ទាល់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់  កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនកាន់តែយល់ច្បាស់អំពីស្ថានភាពលំបាកដែលប្រជាជនកំពុងប្រឈមមុខ ដោយហេតុនេះអង្គភាពកាន់តែលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងការតាំងចិត្តជាមួយប្រជាជនជំនះការលំបាក៕

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ផ្ដល់ស្បៀងអាហារដល់ជនរងគ្រោះដោយទឹកជំនន់

បកប្រែដោយ Pham Diep