លើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កប.អនឡាញ - នៅរសៀលថ្ងៃទី ១០ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ឯក Le Huy Vinh សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការរាយការណ៍គម្រោងវិនិយោគចំនួនពីរសម្រាប់លើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ ផលិតផលអាវុធ និងឧបករណ៍បច្ចេកទេសដែលមានអត្ថន័យជាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធា អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ថ្លែងក្នុងកិច្ចប្រជុំ |
ក្នុងដំណាក់កាលកន្លងមក វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធាដែលបានក្រសួងការពារប្រទេសវិនិយោគកសាងមន្ទីរពិសោធន៍មួយចំនួននិងគម្រោងលើកកម្ពស់សក្តានុពលស្រាវជ្រាវ គាំទ្រការស្រាវជ្រាវ ច្នៃប្រឌិតនិងការធ្វើតេស្តផលិតផលអាវុធ ឧបករណ៍បច្ចេកទេស។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីស្រាវជ្រាវនិងអភិវឌ្ឍសម្ភារៈថ្មីៗ ដើម្បីបម្រើដល់ការស្រាវជ្រាវ និងការធ្វើតេស្តផលិតផលយុទ្ធសាស្ត្រ ក៏ដូចជាការពិសោធន៍ឌីណាមិក និងមេកាត្រូនិកត្រូវមានមន្ទីរពិសោធន៍ទំនើប។ ដូច្នេះ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធាបានស្នើសួងការពារប្រទេសវិនិយោគលើគម្រោងចំនួនពីរ៖ "ការវិនិយោគកសាងមន្ទីរពិសោធន៍សម្ភារៈថ្មី" និង "ការវិនិយោគកសាងមន្ទីរពិសោធន៍ឌីណាមិក និងមេកាត្រូនិក"។
គម្រោងទាំងពីរនេះនឹងជួយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធាមានភាពសកម្មជាងមុនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាស្នូលដើម្បីបម្រើដល់ដំណើរការរចនា និងច្នៃប្រឌិតអាវុធ និងឧបករណ៍បច្ចេកទេស ដើម្បីធានាសម្រាប់វិស័យការការពារជាតិ។
បន្ទាប់ពីស្តាប់របាយការណ៍របស់វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធា លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឲ្យវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធាទទួលយកមតិយោបល់នៅក្នុងកិច្ចប្រជុំ កំណត់គោលដៅនិងតម្រូវការឲ្យបានត្រឹមត្រូវ ដើម្បីកសាងផែនការវិនិយោគតាមការតម្រង់ទិស។ បន្តស្រាវជ្រាវនិងស្វែងយល់មន្ទីរពិសោធន៍ក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើតផែនការសម្រាប់ការវិនិយោគទិញឧបករណ៍ ដោយធានាបាននូវភាពទំនើប សន្សំសំចៃ ប្រសិទ្ធភាព និងស្របជាមួយនឹងធនធានមនុស្សដែលមានគុណភាពខ្ពស់ និងពហុជំនាញដែលមានស្រាប់របស់អង្គភាព៕
បកប្រែដោយ Pham Diep