គណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak និងក្រុម K៥១ បំពេញទស្សនកិច្ចការងារនៅកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី១៨ និងថ្ងៃទី ១៩ ខែវិច្ឆិកា នៅខេត្តមណ្ឌលគីរី ក្រុមការងារនៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak ដឹកនាំដោយលោកវរសេនីយ៍ឯក Dinh Van Hung អនុប្រធានគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak និងជាប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បាននាំក្រុម K៥១ (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) មកអនុវត្តការងាររុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្ដន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅខេត្តមណ្ឌលគីរី ក្នុងរដូវប្រាំង ២០២៥-២០២៦ និងធ្វើការជាមួយតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី។