នៅក្នុងជំនួបទាំងនេះ ក្នុងនាមគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម លោកវរសេនីយ៍ឯក  Le Thanh Hai បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដែលពោរពេញទៅដោយចំណងមិត្ដភាពរបស់អាជ្ញាធរមូលដ្ឋាន  និងតំបន់លេខ៧ កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Thanh Hai ពិភាក្សាជាមួយលោក​ Sojima Ryosuke អភិបាលរងខេត្ត Fukuoka និងថ្នាក់ដឹកនាំខេត្ត

លោកវរសេនីយ៍ឯក Le Thanh Hai បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងវៀតណាម-ជប៉ុនបានអភិវឌ្ឍយ៉ាងខ្លាំង និងកាន់តែស៊ីជម្រៅមិនត្រឹមតែក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការអប់រំ និងវប្បធម៌ផងដែរ។ ជាពិសេសខេត្ត Fukuoka គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលមានសហគមន៍វៀតណាមរស់នៅ សិក្សា និងធ្វើការជាច្រើនដែលដើរតួនាទីយ៉ាងសំខាន់ និងជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងជប៉ុន។

កងឆ្មាំសមុទ្រវៀតណាមជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់នាវាកងឆ្មាំសមុទ្រលេខ ៨០០៤  លើកនេះនឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកដល់ការបង្កើនការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ និងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងកងកម្លាំងអនុវត្តច្បាប់សមុទ្រនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Thanh Hai ប្រគល់វត្ថុអនុស្សាវរីយ៍ជូននាយកកំពង់ផែសមុទ្រ Fukuoka
leftcenterrightdel
គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម និងនាយកដ្ឋានកំពង់ផែសមុទ្រ Fukuoka​​ ​និងអាកាសយានដ្ឋានទីក្រុង Fukuoka ថតរូបជាអនុស្សាវរីយ៍

នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំខេត្ត Fukuoka និងនាយកដ្ឋានកំពង់ផែសមុទ្រ និងអាកាសយានដ្ឋាន និងអង្គភាពកំពង់ផែ Fukuoka បានសម្តែងនូវសេចក្តីរីករាយចំពោះការទទួលស្វាគមន៍គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម និងនាវាកងឆ្មាំសមុទ្រលេខ ៨០០៤ មកកាន់ទីក្រុងកំពង់ផែ  Fukuoka ដើម្បីអនុវត្តសកម្មភាពនានា។

ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សង្ឃឹមថា ដំណើរទស្សនកិច្ចនេះរបស់កងឆ្មាំសមុទ្រវៀតណាមទៅកាន់ប្រទេសជប៉ុននឹងរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកងកម្លាំងទាំងពីរលើគ្រប់វិស័យនិយាយដោយឡែក អាជ្ញាធរនិងប្រជាជនខេត្ត Fukuoka ទីក្រុង Fukuoka ជាមួយអាជ្ញាធរនិងប្រជាជននៅតាមមូលដ្ឋាននានានៃប្រទេសវៀតណាមនិយាយរួម រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងជប៉ុន និង​វៀតណាម៕

បកប្រែដោយ Pham Diep