សហគមន៍វៀតណាមនៅនូវែលសេឡង់លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ
កប.អនឡាញ - លោក Phan Minh Giang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ បានបញ្ជាក់ថា ទិវាវៀតណាមគឺជាឱកាសមួយសម្រាប់សហគមន៍វៀតណាមនៅនូវែលសេឡង់ដើម្បីជួបជុំ និងភ្ជាប់ទំនាក់ទំនង។
ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងនូវែលសេឡង់ ស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់បានសម្របសម្រួលជាមួយសមាគមនិស្សិតវៀតណាមនៅទីក្រុង Wellington (VSAW) ដើម្បីរៀបចំព្រឹត្តិការណ៍ទិវាវៀតណាមឆ្នាំ ២០២៥ នៅថ្ងៃទី ១៥ ខែវិច្ឆិកា នៅរដ្ឋធានី។ នៅក្នុងសុន្ទរកថាបើករបស់ លោក Phan Minh Giang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ បានបញ្ជាក់ថា ទិវាវៀតណាមគឺជាឱកាសមួយសម្រាប់សហគមន៍វៀតណាមនៅនូវែលសេឡង់ដើម្បីជួបជុំ និងភ្ជាប់ទំនាក់ទំនង លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌វៀតណាម ហើយក្នុងពេលជាមួយគ្នានេះរួមចំណែកដល់ការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងបើកឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
    |
 |
|
ការសម្តែងមួយនៅក្នុងទិវាវៀតណាមឆ្នាំ២០២៥ នៅរដ្ឋធានី Wellington ប្រទេសនូវែលសេឡង់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ទិវាវៀតណាម ឆ្នាំ២០២៥ ក្រោមប្រធានបទ “The Rising Line” រួមមានការសម្តែងប្រពៃណី និងទំនើបជាច្រើន ដែលបានបង្ហាញពីសារនៃប្រទេសវៀតណាមដែលមានសន្តិភាព ឯករាជ្យ ស្វ័យភាព ច្នៃប្រឌិត រីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី។ លើសពីនេះ ក៏មានពិធីបិទ និងប្រគល់រង្វាន់នៃការប្រកួត “Quiz Challenge” ដើម្បីស្វែងយល់អំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី ប្រតិភូ និងភ្ញៀវបានពិសារម្ហូបអាហារវៀតណាម ព្រមទាំងបានទៅទស្សនាការតាំងពិព័រណ៍រូបថតដែលណែនាំអំពីទំនាក់ទំនងទ្វេភាគីរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងនូវែលសេឡង់ ក៏ដូចជាអំពីទឹកដី និងមនុស្សវៀតណាមផងដែរ៕
បកប្រែដោយ Thanh Cong