ពង្រឹងតួនាទីរបស់ស្ត្រីវៀតណាម និងបេឡារុស ដើម្បីសន្តិភាព និងការអភិវឌ្ឍ
កប.អនឡាញ - លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភា សង្ឃឹមថា សមាគន៍នារី នៃប្រទេសទាំងពីរនឹងបន្តចែករំលែកបទពិសោធន៍តាមវិធីជាច្រើនលើគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់សន្តិភាព។
នាថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាបានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃសមាគមន៍នារីបេឡារុស ដឹកនាំដោយលោកស្រី Olga Aleksandrovna Shpilevskaya ប្រធានសមាគមន៍នារីបេឡារុស ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
    |
 |
|
លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភា ទទួលជួបគណៈប្រតិភូជាន់ខ្ពស់ នៃសមាគន៍នារីបេឡារុស (រូបថត៖ VNA) |
លោកស្រី Nguyen Thi Thanh សង្ឃឹមថា សមាគន៍នារីនៃប្រទេសទាំងពីរនឹងបន្តចែករំលែកបទពិសោធន៍តាមវិធីជាច្រើនលើគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់សន្តិភាព វប្បធម៌ និងមនុស្សជាតិ។ ផ្លាស់ប្តូរបទពិសោធន៍យ៉ាងសកម្មលើការចូលរួមក្នុងនយោបាយ ដើម្បីបង្កើនការផ្តល់អំណាចដល់ស្ត្រី រួមចំណែកដល់ការអភិវឌ្ឍប្រទេសនីមួយៗ និងការអភិវឌ្ឍរួមនៃមនុស្សជាតិ។ សមាគមន៍នារីនៃប្រទេសទាំងពីរក៏នឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ទ្វេភាគី និងអន្តរជាតិផងដែរ។
លោកស្រី Olga Aleksandrovna Shpilevskaya ប្រធានសមាគមន៍នារីបេឡារុស បានអះអាងថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់ប្រទេសបេឡារុសនៅក្នុងតំបន់អាស៊ី។ លោកស្រី Olga Aleksandrovna Shpilevskaya បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងអង្គការនារីវៀតណាម និងបេឡារុស រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរួមរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវប្បធម៌ សេដ្ឋកិច្ច និងសង្គម៕
បកប្រែដោយ Duy Hoan