អ្នកប្រាជ្ញឈានមុខគេជាច្រើនរបស់ពិភពលោកនឹងជួបជុំគ្នានៅប្រទេសវៀតណាមដើម្បីពិភាក្សាអំពីអនាគតនៃវិទ្យាសាស្ត្រ
កប.អនឡាញ - សប្តាហ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា VinFuture 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី១២ ខែធ្នូ ជាមួយអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដោយពិភាក្សាអំពី AI វេជ្ជសាស្ត្រ កសិកម្ម និងនវានុវត្តន៍សម្រាប់អនាគតប្រកបដោយចីរភាព។
អ្នកប្រាជ្ញឈានមុខគេជាច្រើនរបស់ពិភពលោកនឹងមានវត្តមាននៅក្នុងសប្តាហ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា VinFuture 2025 ជាមួយនឹងសារ "យើងរីកចម្រើនជាមួយគ្នា យើងវិបុលភាពជាមួយគ្នា" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងទី៦ ខែធ្នូ។ ក្នុងចំណោមមានអ្នកវិទ្យាសាស្ត្រមកពី
អង្គការស្រាវជ្រាវឈានមុខគេដូចជា៖ វិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីសនៅទីក្រុង Zurich (ETH Zurich) វិទ្យាស្ថាន Max Planck (អាល្លឺម៉ង់) សាកលវិទ្យាល័យ Cambridge (ចក្រភពអង់គ្លេស) ក្រុមប្រឹក្សាប្រឹក្សាយោបល់របស់អង្គការសហប្រជាជាតិ អង្គការយូណេស្កូ និង G20... ចូលរួមដើម្បីចែករំលែកសមិទ្ធផល ពិភាក្សាអំពីសមត្ថភាពក្នុងការបម្រើ ធានា និងលើកកម្ពស់គុណភាពជីវិតរបស់មនុស្សនៅជុំវិញពិភពលោក។
    |
 |
|
អ្នកវិទ្យាសាស្ត្រឈានមុខគេលើពិភពលោកនឹងមានវត្តមាននៅប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីការច្នៃប្រឌិតវិទ្យាសាស្ត្រនៅក្នុងសប្តាហ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា VinFuture ឆ្នាំ២០២៥ (រូបថត៖ VF) |
សប្តាហ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា VinFuture ឆ្នាំ២០២៥ រួមមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ដូចជា៖ ថ្លែងសុន្ទរកថាការបំផុសគំនិត "បច្ចេកវិទ្យាដ៏ទំនើបនាពេលអនាគត" ការតាំងពិព័រណ៍ "ចំណុចប៉ះវិទ្យាសាស្ត្រ" ការពិភាក្សា "បញ្ញាសិប្បនិម្មិតសម្រាប់មនុស្សជាតិ - ក្រមសីលធម៌ និងសុវត្ថិភាពបញ្ញាសិប្បនិម្មិតនៅក្នុងយុគសម័យថ្មី" ការពិភាក្សា "វឌ្ឍនភាពក្នុងការរកឃើញ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ" "នវានុវត្តន៍ក្នុងវិស័យកសិកម្ម និងម្ហូបអាហារ" "មនុស្សយន្ត និងស្វ័យប្រវត្តិកម្មឆ្លាតវៃ" "វិទ្យាសាស្ត្រ និងនវានុវត្តន៍សម្រាប់អនាគតប្រកបដោយចីរភាព"។ ដែលក្នុងនោះ ចំណុចលេចធ្លោគឺល្ងាចថ្ងៃទី៥ ខែធ្នូ ជាមួយនឹងពិធីប្រគល់រង្វាន់ VinFuture ឆ្នាំ២០២៥។
បកប្រែដោយ Thanh Cong