អាស្រ័យលើនេះ នាយកដ្ឋានរុករក និងជួយសង្គ្រោះ បានស្នើឱ្យស្ថាប័ន និងអង្គភាពនានា បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីជូនដំណឹងលេខ ៧៣៩១/CD-BQP ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងការពារប្រទេស ស្តីពីការផ្តោតលើការជំនះលើផលវិបាកនៃទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម។

leftcenterrightdel
អង្គភាពយោធាបានបញ្ជូន​កងកម្លាំងជាច្រើនដើម្បីជួយ​​គាំទ្រដល់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់

បញ្ជាការដ្ឋានយោធភូមិភាគទាំងឡាយបញ្ជាឲ្យបញ្ជាការដ្ឋានយោធានៃខេត្តក្រុងដែលរងផលប៉ះពាល់ដោយទឹកជំនន់ ឱ្យសម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមក្នុងការត្រួតពិនិត្យតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីប្រមូលផ្តុំកម្លាំង និងមធ្យោបាយមកជួយបញ្ជូនមនុស្ស និងទ្រព្យសម្បត្តិទៅកាន់កន្លែងសុវត្ថិភាព ស្តារប្រព័ន្ធផ្លូវចរាចរណ៍ អគ្គិសនី និងទូរគមនាគមន៍ឡើងវិញ សម្អាតសាលារៀន និងមណ្ឌលសុខភាពដែលខូចខាត សម្អាតបរិស្ថាន បង្ការទប់ស្កាត់ជំងឺរាតត្បាត ផ្តល់ការពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជន បន្តរុករកមនុស្សបាត់ខ្លួន...

អង្គទ័ពលេខ៣៤ ចាត់បញ្ជូនកម្លាំង និងមធ្យោបាយដើម្បីជួយប្រជាជនជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនៅពេលដែលមានការស្នើពីមូលដ្ឋាន។ ប្រភេទទ័ពការពារអាកាស-កងទ័ពអាកាស អង្គភាពទ័ពលេខ១៨ បានកំណត់ទីតាំងចុះចត និងតំបន់សម្រាប់ទម្លាក់គ្រឿងឧបភោគបរិភោគ រៀបចំកម្លាំងនិងមធ្យោបាយហោះហើររុករក និងជួយសង្គ្រោះ ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគទៅកាន់តំបន់ដាច់ស្រយាល នៅពេលដែលមានបទបញ្ជា។ កងឯកភាពទ័ពជំនាញ អង្គភាពទ័ព និងវិទ្យាស្ថានកងទ័ពជើងគោក ដឹកនាំអង្គភាពក្រោមឱវាទ ឱ្យសម្របសម្រួលជាមួយយោធភូមិភាគ ៤, ៥, ៧ និងមូលដ្ឋាន ដើម្បីចាត់បញ្ជូនកម្លាំង និងមធ្យោបាយដើម្បីជួយមូលដ្ឋានឱ្យជំនះផលវិបាកនៃទឹកជំនន់...

បកប្រែដោយ Duy Hoan