នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌ និងម្ហូបអាហាររវាងវៀតណាម និងមិត្តភក្តិអន្តរជាតិ។

leftcenterrightdel
មហោស្របម្ហូបអាហារអន្តរជាតិឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ​

ក្រោមប្រធានបទ "Trip of Flavors" មហោស្របមិនត្រឹមតែជាឱកាសមួយសម្រាប់លើកកម្ពស់តម្លៃពិសេសនៃវប្បធម៌ម្ហូបអាហារវៀតណាម និងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់លើកកម្ពស់ការទូតវប្បធម៌ ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនិងរីកសាយភាយរូបភាពនៃប្រទេសវៀតណាមដែលរួសរាយរាក់ទាក់ ច្នៃប្រឌិតនិងសមាហរណកម្ម។

ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានត្រៀមរៀបចំយ៉ាងល្អិតល្អន់ដោយមានស្តង់ម្ហូបអាហារជិត ១២០ មកពីស្ថានបេសកកម្មការទូតបរទេស មន្ទីរការបរទេសក្នុងស្រុក និងអាជីវកម្មវៀតណាម។

ឆ្នាំនេះក៏ជាលើកដំបូង មហោស្របនេះបានអនុវត្តបច្ចេកវិទ្យាឌីជីថដែលជួយអ្នកទស្សនាអាចស្វែងរកព័ត៌មានកម្មវិធី ស្វែងយល់អំពីម្ហូបអាហាររបស់ប្រទេសនីមួយៗ និងចូលរួមសកម្មភាពជាច្រើនផងដែរ៕

បកប្រែដោយ Pham Diep