វៀតណាម-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែនគោក
កប.អនឡាញ - នៅថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំង ប្រទេសចិន សន្និសីទលើកទី១០ នៃគណៈកម្មាធិការសហប្រតិបត្តិការគ្រប់គ្រងច្រកទ្វារព្រំដែនគោកវៀតណាម-ចិន ត្រូវបានធ្វើឡើងស្របតាមលក្ខន្តិកៈការងាររបស់គណៈកម្មាធិការ និងស្មារតីនៃសន្និសីទលើកទី៩។
ក្នុងសន្និសីទ ភាគីទាំងពីរបានជូនដំណឹងអំពីស្ថានភាពនៃការកែសម្រួលសមាជិកគណៈកម្មាធិការ; បូកសរុបលទ្ធផលនៃការអនុវត្តកំណត់ហេតុនៃសន្និសីទលើកទី៩; ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការច្រកទ្វារព្រំដែន; ឯកភាពលើការកសាងផែនការការងារសម្រាប់ឆ្នាំ២០២៥ - ២០២៦។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការបន្ទាប់ពីសន្និសីទលើកទី៩ ក្នុងនោះ ប្រតិបត្តិការទូទៅនៅច្រកទ្វារព្រំដែននៅតែបន្តមានស្ថិរភាព ហើយបរិមាណទំនិញ និងចំនួនមនុស្សឆ្លងដែនបានកើនឡើងយ៉ាងខ្លាំង។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលវិជ្ជមានក្នុងការងារបើក និងតំឡើងកម្រិតច្រកទ្វារព្រំដែនគោកវៀតណាម-ចិន។
    |
 |
|
ប្រធានគណៈប្រតិភូទាំងពីរផ្លាស់ប្តូរកំណត់ហេតុនៃសន្និសីទលើកទី១០ នៃគណៈកម្មាធិការសហប្រតិបត្តិការគ្រប់គ្រងច្រកទ្វារព្រំដែនគោក (រូបថត៖ bienphong.com.vn) |
ទាក់ទងនឹងទិសដៅសម្រាប់ពេលខាងមុខ ភាគីទាំងពីរបានយល់ព្រមសហការក្នុងការធ្វើវិសោធនកម្ម “កិច្ចព្រមព្រៀងស្តីពីសន្ធិសញ្ញាគ្រប់គ្រងព្រំដែនគោករវាងវៀតណាម និងចិន” និង “កិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែន និងសន្ធិសញ្ញាគ្រប់គ្រងច្រកទ្វារព្រំដែនគោករវាងវៀតណាម និងចិន”។
សន្និសីទបានឯកភាពលើកម្មវិធីការងាររបស់គណៈកម្មាធិការសម្រាប់ឆ្នាំ២០២៥-២០២៦ ដោយផ្តោតលើការអនុវត្តទស្សនៈរួមដែលសម្រេចបាននៅក្នុងកំណត់ហេតុនៃសន្និសីទលើកទី១០ របស់គណៈកម្មាធិការ។ បង្កើនកម្រិតនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការនៃភាគីទាំងពីរ បង្កើនការតភ្ជាប់ផែនការអភិវឌ្ឍន៍ និងគោលនយោបាយច្រកទ្វារព្រំដែន ជម្រុញការបើក តំឡើងកម្រិត និងការសាងសង់ច្រកទ្វារព្រំដែនទំនើប។ ជម្រុញការកសាងគម្រោងសាកល្បង “ច្រកទ្វារព្រំដែនឆ្លាតវៃ” ដោយតភ្ជាប់បណ្ដាច្រកទ្វារព្រំដែនលើដីគោក ធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធ្វើអាជីវកម្ម បង្កើតលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម។
ភាគីទាំងពីរក៏បានឯកភាពថា សន្និសីទលើកទី១១ របស់គណៈកម្មាធិការនឹងត្រូវបានធ្វើឡើងនៅឆ្នាំ២០២៦ នៅប្រទេសវៀតណាម៕
បកប្រែដោយ Thuy Anh