ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងបរិបទនៃ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក ដែលនាំឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគំរូអប់រំបណ្តុះបណ្តាល និងវិធីសាស្រ្តច្នៃប្រឌិត។ កម្មសិទ្ធិបញ្ញា  សព្វថ្ងៃនេះមិនត្រឹមតែជា "របងការពារ" សម្រាប់ប្រាជ្ញាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍យុទ្ធសាស្ត្រមួយដើម្បីវាយតម្លៃសមត្ថភាពនវានុវត្តន៍របស់បុគ្គលម្នាក់ៗ អង្គការនីមួយៗ និងប្រទេសនីមួយៗផងដែរ។ សម្រាប់ប្រទេសវៀតណាម ការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាប្រកបដោយចីរភាព តម្រូវឱ្យផ្តោតលើការអប់រំកម្មសិទ្ធិបញ្ញាចាប់ពីកម្រិតវិទ្យាល័យ បង្កើតគំនិតច្នៃប្រឌិត និងវប្បធម៌នៃការគោរពប្រាជ្ញាសម្រាប់យុវជនជំនាន់ក្រោយ។

leftcenterrightdel
ទិដ្ឋភាពនៃព្រឹត្តិការណ៍

គោលបំណងនៃបណ្តាព្រឹត្តិការណ៍នេះគឺដើម្បីបង្កើនសមត្ថភាពរបស់អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញអប់រំ គ្រូបង្រៀន និងអ្នកគ្រប់គ្រង។ លើកកម្ពស់ការធ្វើសមាហរណកម្មនវានុវត្តន៍ និងកម្មសិទ្ធិបញ្ញាទៅក្នុងកម្មវិធីអប់រំទូទៅ។ លើកកម្ពស់ការចែករំលែកធនធាននៅក្នុងអាស៊ាន និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូចាប់ផ្តើមអាជីវកម្មសម្រាប់យុវជន។ ខ្លឹមសារទាំងនេះស្របតាមនិន្នាការពិភពលោក ហើយក្នុងពេលជាមួយគ្នានេះ ក៏បំពេញតាមគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំផងដែរ។

សិក្ខាសាលាអន្តរជាតិ (ថ្ងៃទី ២៥-២៨ ខែវិច្ឆិកា) បានប្រមូលផ្តុំប្រតិភូក្នុងស្រុក និងបរទេសជាង ៨០ នាក់ រួមទាំងអ្នកជំនាញ អ្នកគ្រប់គ្រងការអប់រំ និងគ្រូបង្រៀនផ្នែកកម្មសិទ្ធិបញ្ញាមកពីប្រទេសអាស៊ាន។ កិច្ចប្រជុំនេះផ្តោតលើការចែករំលែកបទពិសោធន៍ក្នុងការកសាងកម្មវិធីសិក្សាស្តីពីកម្មសិទ្ធិបញ្ញា ការអនុវត្តឯកសារ WIPO ការអនុវត្តការរចនាមេរៀន ការផ្លាស់ប្តូរគំរូអប់រំ STEM នវានុវត្តន៍ និងការស្រាវជ្រាវនៅតាមវិទ្យាល័យមួយចំនួននៅទីក្រុងហាណូយ។ នេះគឺជាឱកាសមួយដើម្បីបង្កើតបណ្តាញអប់រំកម្មសិទ្ធិបញ្ញាក្នុងតំបន់ ដោយបង្កើតវេទិកាមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌កម្មសិទ្ធិបញ្ញានៅក្នុងសហគមន៍អប់រំអាស៊ាន៕

បកប្រែដោយ Duy Hoan