វិស័យសំខាន់ៗទាំងអស់នៃសេដ្ឋកិច្ចឌីជីថលបានកត់ត្រាកំណើនពីរខ្ទង់។ ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាវិស័យរួមចំណែកច្រើនបំផុតក្នុងតម្លៃទំនិញសរុបរបស់ប្រទេសវៀតណាម ដែលត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ១៧% ដោយសម្រេចបាន ២៥ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៥។

leftcenterrightdel
យោងតាមរបាយការណ៍ e-Conomy SEA 2025 វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់ និងការជឿទុកចិត្តលើ AI (រូបថត៖ Google)

យោងតាមរបាយការណ៍នេះ ប្រទេសវៀតណាមក៏បានបញ្ជាក់ពីតួនាទីឈានមុខគេរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងការត្រៀមខ្លួនជាស្រេច និងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើ AI។ នេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសូចនាករសំខាន់ៗចំនួនបី៖ ៨១% នៃអ្នកប្រើប្រាស់បានប្រើប្រាស់់ឧបករណ៍ AI ជារៀងរាល់ថ្ងៃ; ៨៣% អ្នកប្រើប្រាស់តាមដានសកម្មភាពសិក្សា និងលើកកម្ពស់សមត្ថភាពប្រើប្រាស់ AI; ហើយជាពិសេស ៩៦% មានឆន្ទៈចែករំលែកទិន្នន័យជាមួយ AI៕

បកប្រែដោយ Thuy Anh