លោក Dang Hoang Giang អនុរដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងវៀតណាម-ជប៉ុន ព្រមទាំងស្នើឱ្យថ្នាក់ដឹកនាំនៃវិទ្យាស្ថានរដ្ឋបាល និងគ្រប់គ្រង Matsushita គាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់តាមវិធីជាច្រើនដែលអាចបត់បែនបានដូចជា៖ ការបញ្ជូនគ្រូបង្រៀនពីសាលាទៅកាន់ប្រទេសវៀតណាមដើម្បីបង្រៀន ទទួលកម្មាភិបាល និងនិស្សិតវៀតណាមទៅស្រាវជ្រាវ និងសិក្សានៅសាលា ឬបណ្តុះបណ្តាលសហគ្រិនវ័យក្មេងវៀតណាមតាមគំរូអាជីវកម្មរបស់ជប៉ុនព្រមទាំងជំរុញការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលរបស់វៀតណាម។ល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoquocte.vn)

លោក Ozeki Kenji បានសម្តែងចំណាប់អារម្មណ៍ចំពោះសមិទ្ធផលលេចធ្លោរបស់វៀតណាមក្នុងវិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ច និងការបរទេស ព្រមទាំងជឿជាក់ថានិស្សិតជាច្រើននៃសាលានឹងក្លាយជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរនាពេលអនាគត។ លោក Ozeki Kenji បានទទួលស្គាល់សំណើរបស់លោក Dang Hoang Giang អនុរដ្ឋមន្ត្រី ព្រមទាំងអះអាងថា នឹងជំរុញយ៉ាងសកម្មនូវការយោគយល់ ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕

បកប្រែដោយ Huyen Trang