លោក Wei Tao បានផ្តាំផ្ញើការសួរសុខទុក្ខដល់ប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់។ លោក Le Hoai Trung រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការចែករំលែករបស់លោក Wei Tao ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលបានប្រកាសគាំទ្រថវិកាចំនួន ៥០០,០០០ ដុល្លារអាមេរិកដល់វៀតណាម ដើម្បីជំនះពុះពារផលវិបាកដោយសារព្យុះ និងទឹកជំនន់។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន (រូបថត៖ ក្រសួងការបរទេស)

ភាគីទាំងពីរបានឯកភាពគ្នាថា រួមជាមួយនឹងការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងវិជ្ជមាននៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងក្វាងស៊ីក្នុងរយៈពេលកន្លងមក សម្រេចបានលទ្ធផលល្អជាច្រើន។ លោក Le Hoai Trung រដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តយន្តការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកការនាំចូលទំនិញ ជាពិសេសកសិផលរបស់វៀតណាម; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីកសាងគំរូសាកល្បងនៃច្រកទ្វារព្រំដែនឆ្លាតវៃ។ លោក Le Hoai Trung ក៏បានស្នើឲ្យបន្តរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងព្រំដែនគោក; ផ្លាស់ប្តូរ និងដោះស្រាយឧប្បត្តិហេតុដែលកើតឡើងនៅតាមព្រំដែនយ៉ាងសកម្ម។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ ក្រសួងការបរទេស)

ដោយយល់ស្របនឹងសំណើសហប្រតិបត្តិការរបស់លោក Le Hoai Trung រដ្ឋមន្ត្រី លោក Wei Tao បានបញ្ជាក់ថា តំបន់ស្វយ័តក្វាងស៊ី យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងផ្លាស់ប្តូរ និងសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបានល្អនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕

បកប្រែដោយ Huyen Trang