លោក Luong Cuong ប្រធានរដ្ឋ បានបញ្ជាក់ថា ក្នុងបរិបទនៃស្ថានភាពពិភពលោកដែលមានការវិវឌ្ឈយ៉ាងឆាប់រហ័ស និងស្មុគស្មាញ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចដល់ការពូនជ្រំ និងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏ល្អ ស្មោះត្រង់ និងយូរអង្វែង ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ថ្នាក់ដឹកនាំខេត្ត Kaluga ក្នុងការតភ្ជាប់អង្គភាពអាជីវកម្ម ការទាក់ទាញការវិនិយោគ ការលើកកម្ពស់ពាណិជ្ជកម្ម ការផ្លាស់ប្ដូរវប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល កសិកម្មបច្ចេកវិទ្យាខ្ពស់ជាមួយវៀតណាម និងជាមួយតំបន់នានានៃប្រទេសវៀតណាម។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Vladislav Valerievich Shapsha អភិបាលខេត្ត Kaluga (សហព័ន្ធរុស្ស៊ី)

លោក Luong Cuong ប្រធានរដ្ឋ សង្ឃឹមថាភាគីទាំងពីរនឹងទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ប្រៀបខ្លាំង និងបំពេញបន្ថែមគ្នាទៅវិញទៅមក។ លោក Luong Cuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Kaluga និងវៀតណាម គឺជានិមិត្តរូបដ៏រស់រវើកនៃទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាគឺមានសារៈសំខាន់ខ្លាំងណាស់ រួមចំណែកដល់ការជំរុញទំនាក់ទំនង ការយោគយល់គ្នាទៅវិញទៅមកឲ្យកាន់តែស៊ីជម្រោថែមទៀត និងចាំបាច់ចម្លងគំរូសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Luong Cuong ប្រធានរដ្ឋ សង្ឃឹមថា ខេត្ត Kaluga នឹងសម្របសម្រួលយ៉ាងសកម្មជាមួយមូលដ្ឋាននានារបស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

លោក Vladislav Valerievich Shapsha បានបញ្ជាក់ថា ខេត្ត Kaluga ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ដើម្បីរួមចំណែកដល់ទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។ លោកបានបញ្ជាក់ថា ខេត្ត Kaluga ត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម ពង្រីកការវិនិយោគនៅក្នុងខេត្ត និងទទួលពលរដ្ឋវៀតណាមមកសិក្សានៅគ្រឹះស្ថានអប់រំ និងស្រាវជ្រាវវិទ្យាសាស្ត្រដ៏ល្បីល្បាញរបស់ខេត្ត។ ជាពិសេស លោកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគ និងផលិតកម្មរបស់សហគ្រាសវៀតណាមនៅខេត្ត Kaluga ក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់។

លោក Vladislav Valerievich Shapsha ក៏បានអះអាងថា នឹងបន្តរួមជាមួយថ្នាក់ដឹកនាំ ប្រជាជននៃប្រទេសទាំងពីរ និងមូលដ្ឋាននានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Huyen Trang