ក្នុងជំនួប លោក Nguyen Xuan Thang បានបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់នូវស្មារតីនៃភាពខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រ ទំនុកចិត្តលើខ្លួនឯង និងអភិវឌ្ឍដ៏រឹងមាំនៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ ហើយចង់ផ្លាស់ប្តូរ និងរៀនសូត្រពីបទពិសោធន៍របស់ឥណ្ឌា។

leftcenterrightdel
លោក Nguyen Xuan Thang ទទួលជួបលោក Tshering W. Sherpa (រូបថត៖ vov.vn)

លោក Tshering W. Sherpa បានលើកឡើងវិធីសាស្រ្តមួយចំនួន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិតសភានយោបាយជាតិហូជីមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដូចជាការរៀបចំសិក្ខាសាលាមួយ ដើម្បីពិនិត្យឡើងវិញនូវរយៈពេល ១០ ឆ្នាំនៃការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា រៀបចំវគ្គបណ្តុះបណ្តាលជំនាញដើម្បីលើកកម្ពស់សមត្ថភាព និងបោះពុម្ពសៀវភៅដើម្បីអបអរសាទរខួប ១០ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា។ លោក Tshering W. Sherpa  បានបញ្ជាក់ពីការខិតខំប្រឹងប្រែងតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភា និងដៃគូឥណ្ឌា៕

បកប្រែដោយ Thuy Anh