លោកនាយករដ្ឋមន្ត្រីវៀតណាម អំពាវនាវសហគមន៍អន្តរជាតិរួមដំណើរជាមួយទីក្រុងហូជីមិញក្នុងដំណើរការអភិវឌ្ឍ
កប.អនឡាញ - នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចូលរួមកម្មវិធីតភ្ជាប់រវាងថ្នាក់ដឹកនាំវៀតណាម ទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំធុរកិច្ច "CEO 500-TEA CONNECT" ក្រោមប្រធានបទ៖ "ទីក្រុងហូជីមិញ - ឆ្ពោះទៅរកទីក្រុងធំអន្តរជាតិ"។ កម្មវិធីនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៥។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ប្រតិភូ និងមិត្តភក្តិអន្តរជាតិដែលបានចែករំលែកចំពោះការខាតបង់ និងការឈឺចាប់ដែលទឹកជំនន់បង្កឡើងនៅភាគកណ្តាលវៀតណាមនាពេលថ្មីៗនេះ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណដល់វេទិកាសេដ្ឋកិច្ចពិភពលោក ប្រតិភូ និងមិត្តភក្តិអន្តរជាតិដែលបានចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវលើកដំបូងនេះ។
    |
 |
|
ទិដ្ឋភាពនៃកម្មវិធីភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំវៀតណាម ទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំធុរកិច្ច “CEO 500 - TEA CONNECT” ក្រោមប្រធានបទ “ទីក្រុងហូជីមិញ - ឆ្ពោះទៅរកទីក្រុងធំអន្តរជាតិ” (រូបថត៖ baochinhphu.vn) |
លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាក់ស្តែង ការទទួលខុសត្រូវរបស់ដៃគូអន្តរជាតិ ក៏ដូចជាសហគមន៍ធុរកិច្ចក្នុង និងក្រៅប្រទេស ដែលរួមចំណែកក្នុងការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រទេសវៀតណាម ក្នុងការសម្រេចគោលដៅយុទ្ធសាស្ត្រពីរក្នុងរយៈពេល ១០០ ឆ្នាំ។ ដោយបញ្ជាក់ថា ទីក្រុងហូជីមិញដើរតួនាទីជា “ទីក្រុងស៊ីវិល័យ ទំនើប ស្វាហាប់ និងច្នៃប្រឌិត” “មជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសទាំងមូល” លោកនាយករដ្ឋមន្ត្រីជឿជាក់ថា នាពេលខាងមុខ ទីក្រុងហូជីមិញនឹងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយទីក្រុងធំៗដទៃទៀតនៅក្នុងពិភពលោក ហើយលើកកម្ពស់លទ្ធផលដែលសម្រេចបាន និងអភិវឌ្ឍដោយឥតឈប់ឈរ ដើម្បីក្លាយជាទីក្រុងធំអន្តរជាតិប្រកបដោយស្វាហាប់ និងរុងរឿង និងជាមោទនភាពរបស់វៀតណាមក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា មិត្តភក្តិអន្តរជាតិនឹងសហការ គាំទ្រ និងតែងតែរួមដំណើរជាមួយវៀតណាម និងទីក្រុងហូជីមិញក្នុងដំណើរការអភិវឌ្ឍ។
* នៅរសៀលថ្ងៃដដែលនោះ នៅទីក្រុងហូជីមិញ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានធ្វើការជាមួយធុរកិច្ចអន្តរជាតិក្នុងវិស័យហិរញ្ញវត្ថុ ដែលកំពុងចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៥ ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម៕
បកប្រែដោយ Thuy Anh