កន្លែងសម្រាប់ការតភ្ជាប់កិច្ចសន្ទនា និងបង្កើនទំនុកចិត្ត

វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី​ ៣០ ខែវិច្ឆិកា ដែលរៀបចំដោយទីក្រុងហូជីមិញសហការក្រសួងការបរទេស និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

វេទិកានេះក្រោមប្រធានបទ "ការធ្វើបរិវត្តកម្មបៃតងក្នុងយុគសម័យឌីជីថល" ជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើនក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ដោយមានការចូលរួមពីប្រតិភូក្នុងស្រុក និងអន្តរជាតិជាង ១,៥០០ នាក់។ វេទិកានេះបង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់វៀតណាមក្នុងសតវត្សរ៍ទី ២១៖ ការធ្វើបរិវត្ដកម្មឌីជីថលនិងការធ្វើបរិវត្តកម្មបៃតង ឆ្ពោះទៅខឿនសេដ្ឋកិច្ចឆ្លាតវៃ ប្រកបដោយចីរភាពនិងសមាហរណកម្មយ៉ាងស៊ីជម្រៅ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាក្នុងវេទិកា (រូបថត៖ vnanet.vn)

ថ្លែងសុន្ទរកថាក្នុងវេទិកានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ មិនត្រឹមតែជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបើកជំពូកថ្មីក្នុងដំណើរសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់វៀតណាម និងសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីទស្សនៈបីយ៉ាងឥតងាករេរបស់វៀតណាមក្នុងដំណើរការ "ការធ្វើបរិវត្តកម្មបៃតងក្នុងយុគសម័យឌីជីថល"។ ក្នុងនោះ ការអភិវឌ្ឍសុទ្ធតែយកមនុស្ស ប្រជាជន និងអង្គភាពអាជីវកម្មជាមជ្ឈភាព ប្រធានបទ គោលដៅ កម្លាំងចលករ និងប្រភពធនធាន ហើយមិនបង្កើនកំណើនសេដ្ឋកិច្ចដែលប៉ះពាល់ដល់បរិស្ថាននិងសន្តិសុខសង្គម ដំណើរការបរិវត្តកម្មបៃតងក្នុងយុគសម័យឌីជីថលត្រូវសំដៅទៅលើគោលដៅជួយប្រជាជនឱ្យមានជីរភាពរស់នៅល្អ សុវត្ថិភាពនិងសុភមង្គល។ វៀតណាមគឺជាមិត្តល្អ ជាដៃគូដែលគួរឲ្យទុកចិត្ត  និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ និងស្វយ័ត  ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុភាគីនីយកម្ម និងពិពិធកម្ម ហើយត្រៀមខ្លួនជាមិត្តនិងជាដៃគូដែលគួរឲ្យទុកចិត្តរបស់ប្រទេសនានាដើម្បីរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្ឃឹមថា វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៥ មិនត្រឹមតែជាកន្លែងសម្រាប់ផ្លាស់ប្តូរគំនិត និងចែករំលែកគំនិតផ្តួចផ្តើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសម្រាប់តភ្ជាប់កិច្ចសន្ទនា បង្កើនទំនុកចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ គោរពបញ្ញា គោរពពេលវេលា និងការសម្រេចចិត្តដើម្បីចែករំលែកផលប្រយោជន៍។

ប្រមូលធនធានក្នុងស្រុកនិងក្រៅប្រទេសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកម្មវិធី “៦០ នាទី ជាមួយនាយករដ្ឋមន្ត្រី” ដោយការសន្ទនាជាមួយលោក Stephan Mergenthaler នាយកប្រតិបត្ដិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)  ក្រោមប្រធានបទ “ការធ្វើបរិវត្ដកម្មឌីជីថលនិងការធ្វើបរិវត្ដកម្មបៃតងពីយុទ្ធសាស្ត្រទៅជាសកម្មភាព -  កំណត់វៀតណាមក្នុងយុគសម័យនៃការរីកចម្រើន” ព្រមទាំងថ្លែងសុន្ទរកថាបូកសរុបវេទិកាផងដែរ។

ដើម្បីឆ្លើយតបទៅនឹងសំណើអំពីដំណើរពីអតីតកាល និងកម្លាំងចលករដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាមសម្រេចបាននូវគោលដៅក្លាយជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ លោក Pham Minh Chinh​ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមបានកសាងប្រទេសពីគំនរបាក់បែក ជាមួយនឹងសេដ្ឋកិច្ចកសិកម្ម ក្រីក្រ និងថយក្រោយ ប៉ុន្តែវិស័យកសិកម្មបានជួយវៀតណាមលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ ឧស្សាហកម្មបានជួយវៀតណាមឱ្យក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ វៀតណាមបានកំណត់ថា នាពេលខាងមុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងជួយវៀតណាមឱ្យក្លាយជាប្រទេសឧស្សាហកម្ម អភិវឌ្ឍដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ជាមួយនឹងសំណើចែករំលែកនូវយុទ្ធសាស្ត្រគឺ "ការធ្វើបរិវត្ដកម្មឌីជីថល - ការធ្វើបរិវត្ដកម្មបៃតង" សម្រាប់វៀតណាមអភិវឌ្ឍប្រកបដោយចីរភាព លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការធ្វើបរិវត្ដកម្មឌីជីថល - ការធ្វើបរិវត្ដកម្មបៃតងគឺជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលសម្រាប់វៀតណាមក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព... វៀតណាមកំណត់ថា ប្រភពធនធានរដ្ឋមានតួនាទីតម្រង់ទិស ហើយត្រូវមានយន្តការដើម្បីកៀរគរធនធានសង្គមទាំងអស់ ជាពិសេសកិច្ចសហប្រតិបត្ដិការលើវិស័យសាធារណៈ និងឯកជន ដើម្បីបម្រើដល់ការអភិវឌ្ឍ ទាំងធនធានខាងក្នុងនិងខាងក្រៅ...

រួមដំណើរវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ថ្មី

ថ្លែងសុន្ទរកថាបូកសរុបវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៥ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោយរយៈពេលពីរថ្ងៃ វេទិកាឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការធ្វើបរិវត្តកម្មបៃតងក្នុងយុគសម័យឌីជីថល" បានបញ្ចប់ដោយជោគជ័យ និងបន្សល់ទុកនូវសញ្ញាសម្គាល់ពិសេសជាច្រើន។ ជាពិសេស វេទិកានេះមានអត្ថន័យជាប្រវត្តិសាស្ត្រ​គឺ៖ ជាលើកដំបូងដែលវៀតណាមសហការជាមួយវេទិកាសេដ្ឋកិច្ចពិភពលោករៀបចំវេទិកា ហើយបង្កើតមូលដ្ឋានគ្រឹះដើម្បីក្លាយជាវេទិកាសេដ្ឋកិច្ចសរទរដូវប្រចាំឆ្នាំនៅទីក្រុងហូជីមិញ។ ការចូលរួមរបស់ថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក និងការចូលរួមពីប្រតិភូជាច្រើនបានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម។

ប្រតិភូទាំងអស់បានវាយតម្លៃខ្ពស់និងគាំទ្រ ហើយត្រៀមខ្លួនរួមដំណើរនិងសហការជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍន៍ថ្មី។ វៀតណាមនឹងបន្តក្លាយជាដៃគូដែលគួរឲ្យទុកចិត្ត និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមរបស់មនុស្សជាតិ បន្តក្លាយជាគោលដៅសុវត្ថិភាព និងមានសក្តានុពលគ្រប់គ្រាន់សម្រាប់វិនិយោគិនបរទេស។

លោក Pham Minh Chinh​ នាយករដ្ឋមន្ត្រី បានស្នើឱ្យសហគមន៍ធុរកិច្ច - ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍបន្តលើកកម្ពស់ស្មារតីនៃការធ្វើនវានុវត្ដន៍ ការផ្លាស់ប្តូរផ្នត់គិតនៃការធ្វើអាជីវកម្ម បង្កើនវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ផ្លាស់ថ្មីនូវបច្ចេកវិទ្យា និងអនុវត្តគំរូសេដ្ឋកិច្ចថ្មីៗ...

* នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបជាមួយលោក Stephan Mergenthaler នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក; លោក Chang Lih Kang រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ម៉ាឡេស៊ី; លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា៕

បកប្រែដោយ Pham Diep