leftcenterrightdel
លោកវរសេនីយ៍ឯក Mick Jansen អនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាម

មានប្រសាសន៍នៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Mick Jansen អនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា កាលពី ២៦ ឆ្នាំមុន កម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលរវាងក្រសួងការពារជាតិវៀតណាម និងអូស្ត្រាលី ត្រូវបានចាប់ផ្តើមគឺថ្នាក់រៀនភាសាអង់គ្លេសចំនួន ១៧ នាក់ ដែលរៀបចំនៅអង្គភាពលេខ ៨៧១។ រហូតមកដល់បច្ចុប្បន្ន កម្មាភិបាល នាយទាហានជាង ៥០០០ នាក់ នៃកងទ័ពប្រជាជនវៀតណាម បានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ។

leftcenterrightdel
ប្រតិភូនៃប្រទេសទាំងពីរបានលើកកែវអបអរសាទរ

កម្មវិធីនេះបានពង្រីកទំហំធំជាងមុន ១០ ដង។ នៅប្រទេសវៀតណាម ក្រៅពីវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស កម្មវិធីនេះក៏មានវគ្គបំប៉ន់និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈលើការជួយសង្គ្រោះតាមអាកាស ការវិភាគព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍លើស្ត្រី សន្តិភាព និងសន្តិសុខ ការកំណត់នៃការប្រើប្រាស់កម្លាំងនៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។ នៅប្រទេសអូស្ត្រាលី កម្មវិធីនេះទទួលសិក្ខាកាមយោធាវៀតណាមជារៀងរាល់ឆ្នាំឱ្យចូលរួមវគ្គបំប៉ន់ជំនាញវិជ្ជាជីវៈ វគ្គបណ្តុះបណ្តាលបរិញ្ញាប័ត្រជាន់ខ្ពស់ និងវគ្គហ្វឹកហ្វឺនយោធាផ្សេងៗទៀត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកវរសេនីយ៍ឯក Mick Jansen បានសង្កត់ធ្ងន់ថា កម្មាភិបាល សិក្ខាកាម ដែលចូលរួមក្នុងកម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលរវាងក្រសួងការពារជាតិទាំងពីរ គឺជាកត្តាមូលដ្ឋាន ដែលជាស្ពានរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យកាន់តែមាននិរន្តរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមគ្នានៃតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan