នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម  បានទទួលជួបគណៈប្រតិភូមកពីក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំវៀតណាម (EuroCham) រួមជាមួយអង្គភាពអាជីវកម្មសំខាន់ៗឈានមុខគេរបស់សហភាពអឺរ៉ុបជិត ៤០ ដែលបានអញ្ជើញមកបំពេញទស្សនាកិច្ចការងារនៅប្រទេសវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម  ទទួលជួបគណៈប្រតិភូមកពីក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំវៀតណាម (EuroCham)

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហភាពអឺរ៉ុប និងសហគមន៍អង្គភាពអាជីវកម្មសហភាពអឺរ៉ុបសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយបើកទីផ្សារសម្រាប់គ្នាទៅវិញទៅមកបន្ថែមទៀត។ ក្នុងពេលជាមួយគ្នានេះ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនៃការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល កសិកម្មស្អាត ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍... វៀតណាមស្វាគមន៍សហគ្រាសអឺរ៉ុបឱ្យវិនិយោគនៅវៀតណាមក្នុងគម្រោងបច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត បន្ទះឈីបស៊ីមីកុងដុកទ័រ កំណើនបៃតង ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបរិស្ថាន ទីក្រុងឆ្លាតវៃ សេដ្ឋកិច្ចសមុទ្រ...

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គភាពអាជីវកម្មមានសំឡេងដើម្បីជំរុញឱ្យប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ៧ ដែលនៅសល់បញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នៅឆ្នាំនេះ ដើម្បីបង្កើតរបកគំហើញថ្មីមួយនៅក្នុងវិស័យវិនិយោគរវាងភាគីទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម  និងប្រតិភូទាំងឡាយ​

ចំណែកលោក Jens Rübbert ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្ម EU-ASEAN (EU-ABC) បានមានប្រសាសន៍ថា អង្គភាពអាជីវកម្មអឺរ៉ុបពេញចិត្តយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះការបើកចំហរពាណិជ្ជកម្ម ការបន្តកែទម្រង់រដ្ឋបាល និងសេដ្ឋកិច្ច ស្ថិរភាពជាតិ ការប្រកួតប្រជែងនាំចេញ ការផ្លាស់ប្តូរឌីជីថល និងបៃតងយ៉ាងឆាប់រហ័សនោះកំពុងពង្រឹងតួនាទីរបស់វៀតណាមជាគោលដៅកំពូលមួយនៅក្នុងអាស៊ានសម្រាប់អង្គភាពអាជីវកម្មបរទេស រួមទាំងអង្គភពអាជីវកម្ម EU ផងដែរ។ លោក Jens Rubbert បានបញ្ជាក់ថា ភាគីទាំងពីរមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនាពេលអនាគត។ អង្គភាពអាជីវកម្ម EU ចង់រួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍរយៈពេលវែង និងចូលរួមចំណែកដល់អាទិភាពយុទ្ធសាស្ត្ររបស់វៀតណាមតាមរយៈការវិនិយោគ និងបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោក Bruno Jaspaert ប្រធាន EuroCham បានមានប្រសាសន៍ថា អង្គភាពអាជីវកម្ម EU បានរៃអង្គាសថវិកាចំនួន ៨៨០០០ អឺរ៉ូ ដើម្បីជួយគាំទ្រដល់វៀតណាមក្នុងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។ ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់ថា អង្គភាពអាជីវកម្ម EU ប្តេជ្ញាពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan