នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបជាមួយលោក Hori Kenichi ប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Mitsui (ជប៉ុន)។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Kenichi Hori ប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Mitsui

នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ក្រុមហ៊ុន Mitsui និងសហគ្រាសធំៗផ្សេងទៀតរបស់ជប៉ុន ក្នុងរយៈពេលថ្មីៗនេះ ដែលបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងស្វាគមន៍ចំពោះយុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់សម្ព័ន្ធក្រុមហ៊ុន Mitsui នៅក្នុងប្រទេសវៀតណាម ជាពិសេសការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការវិនិយោគលើគម្រោងថាមពលដើរដោយឧស្ម័នប្លុក B (សហការជាមួយក្រុមហ៊ុនសេវាកម្មបច្ចេកទេសប្រេង និងឧស្ម័នវៀតណាម)។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដោយមានចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការរយឆ្នាំ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Mitsui  និងលោកប្រធានសម្ព័ន្ធក្រុមហ៊ុន Hori Kenichi បន្តយកចិត្តទុកដាក់លើការលើកកម្ពស់ខ្លឹមសារសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន Mitsui និងសហគ្រាសវៀតណាម បង្កើនល្បឿនវឌ្ឍនភាពនៃគម្រោងឧស្ម័នប្លុក B បន្ថែមទៀត ដោយដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ហើយពង្រីកប្រតិបត្តិការ និងទីផ្សារ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យថាមពល រួមមាន៖ ថាមពលខ្យល់ ថាមពលព្រះអាទិត្យ ការរុករុកប្រេងនិងឧស្ម័ន... ជាមួយគ្នានេះ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអាហារសមុទ្រ និងពាណិជ្ជកម្ម បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍អំពីអាហារសមុទ្រ និងថាមពល ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យហាឡុង... រួមចំណែកដល់ផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។

បកប្រែដោយ Thanh Cong