នេះគឺជាវគ្គហ្វឹកហ្វឺនជួយសង្គ្រោះបឋម កម្រិត ១ ក្នុងការប្រយុទ្ធ លើកទីពីរ ដែលគាំទ្រដោយបារាំងសម្រាប់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ វគ្គហ្វឹកហ្វឺននេះធ្វើឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែធ្នូ ដើម្បីបំពាក់ចំណេះដឹង ជំនាញជួយសង្គ្រោះបឋមលើសមរភូមិតាមតម្រូវការរបស់អង្គភាពអង្គការសហប្រជាជាតិជូនកងកម្លាំងដែលត្រៀមដាក់ពង្រាយដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមលក្ខណៈបុគ្គល និងជូនកម្មាភិបាល និងបុគ្គលិកនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាមទាក់ទងនឹងការបណ្តុះបណ្តាល និងធានាផ្នែកពេទ្យយោធា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានថ្លែងនៅក្នុងពិធី

leftcenterrightdel
លោកស្រី​វរសេនីយ៍ឯក Anne Brun អនុព័ន្ធយោធាបារាំងប្រចាំនៅវៀតណាម បានថ្លែងក្នុងពិធី

ថ្លែងនៅក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Pham Manh Thang  ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានថ្លែងអំណរគុណដល់ការិយាល័យអនុព័ន្ធយោធាបារាំងប្រចាំនៅវៀតណាម និងក្រុមអ្នកជំនាញបារាំង ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ហើយសង្ឃឹមថានឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃនេះនាពេលអនាគត។ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ជឿជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំង  រួមទាំងចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈរបស់អ្នកជំនាញបារាំង សិក្ខាកាមវៀតណាមនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ចាំបាច់ក្នុងការសង្គ្រោះបឋមនៅសមរភូមិ ដើម្បីបំពេញល្អភារកិច្ចដែលបានប្រគល់ជូនដោយក្រសួងការពារប្រទេសវៀតណាម និងអង្គការសហប្រជាជាតិ នៅពេលដាក់ពង្រាយទៅកាន់តំបន់បេសកកម្ម។

leftcenterrightdel
ប្រតិភូដែលចូលរួមពិធីបើកវគ្គ

ចំណែកលោកស្រីវរសេនីយ៍ឯក Anne Brun អនុព័ន្ធយោធាបារាំងប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់បំផុតនៃការហ្វឹកហ្វឺនជួយសង្គ្រោះបឋមនៅសមរភូមិជូនកងកម្លាំងដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីធានាសុវត្ថិភាពជីវិត និងប្រសិទ្ធភាពប្រតិបត្តិការនៅក្នុងបរិយាកាសបេសកកម្មដ៏ស្មុគស្មាញ និងគ្រោះថ្នាក់។ លោកស្រីវរសេនីយ៍ឯក Anne Brun បានបញ្ជាក់ថា ក្រសួងកងទ័ពបារាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគាំទ្រវៀតណាមក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី បង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong