ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុន កងឆ្មាំសមុទ្រវៀតណាមបានមានសកម្មភាពដូចជា៖ ចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំនៃកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក្នុងការបំពេញភារកិច្ចជាមួយតំបន់លេខ៧ នៃកងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន សហការហ្វឹកហាត់ស្វែងរក និងជួយសង្គ្រោះរួមគ្នានៅសមុទ្រ ទស្សនាគោលដៅទេសចរណ៍បែបវប្បធម៌ក្នុងមូលដ្ឋាន និងរៀបចំពិធីជប់លៀងនៃកងកម្លាំងទាំងពីរ។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ឆ្មាំសមុទ្រទី១ លើកទឹកចិត្តក្រុមបេសកកម្ម បន្ទាប់ពីនាវាកងឆ្មាំសមុទ្រលេខ៨០០៤ ចូលចតដោយសុវត្ថិភាព

តាមរយៈសកម្មភាពពោលខាងលើ កិច្ចការបរទេសរបស់កងឆ្មាំសមុទ្រត្រូវបានលើកកម្ពស់ឡើងកម្រិតកម្ពស់ថ្មីមួយ ដោយអនុវត្តគោលនយោបាយការបរទេសការពារជាតិរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស អនុវត្តគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកការពារមាតុភូមិក្នុងស្ថានភាពថ្មី។

នៅក្នុងពិធីទទួលនាវា ក្នុងនាមថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ លោកឧត្តមសេនីយ៍ត្រី Tran Van Tho មេបញ្ជាការតំបន់លេខ១ កងឆ្មាំសមុទ្រ បានទទួលស្គាល់ និងលើកសរសើរសមាជិកនៃក្រុមបេសកកម្មលើនាវាកងឆ្មាំសមុទ្រលេខ៨០០៤ ដែលបានខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីទទួលខុសត្រូវ មានភាពសកម្មក្នុងការជំនះការលំបាក ហើយសាមគ្គី បំពេញល្អភារកិច្ច សម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់។

ជោគជ័យនៃដំណើរទស្សនកិច្ចការងារនេះបានបញ្ជាក់ម្តងទៀតថា កងឆ្មាំសមុទ្រវៀតណាមពិតជាបានអភិវឌ្ឍលើគ្រប់វិស័យ មានសមត្ថភាពបំពេញភារកិច្ចក្នុងរយៈពេលយូរនៅលើសមុទ្រ ត្រៀមខ្លួនសហការជាមួយកងកម្លាំងអនុវត្តច្បាប់នៅលើសមុទ្រនៃប្រទេសដទៃទៀត ដើម្បីដោះស្រាយស្ថានភាពនៅក្នុងដែនសមុទ្រអន្តរជាតិនៅពេលដែលមានសំណើ។ តាមរយៈនោះរួមចំណែកដល់ការលើកកម្ពស់តួនាទីរបស់កងឆ្មាំសមុទ្រវៀតណាមនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh