លោកឧត្តមសេនីយ៍ឯក Álvaro López Miera និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងបណ្ដាកងកំលាំងប្រដាប់អាវុធបដិវត្តន៍គុយបាបានទស្សនាទីតាំងតាំងពិព័រណ៌របស់ក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
ប្រតិភូថតរូបជុំគ្នានៅទីតាំងតាំងពិព័រណ៌ក្រោមប្រធានបទ “៩៥ ឆ្នាំក្រោមការបំភ្លឺផ្លូវនៃទង់បក្ស”

គណៈប្រតិភូបានទៅទស្សនាទីតាំងតាំងពិព័រណ៌ក្រោមប្រធានបទ “៩៥ឆ្នាំក្រោមការបំភ្លឺផ្លូវនៃទង់បក្ស” ដែលឆ្លុះបណ្ចាំងអំពីសម័យកាលដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងអំឡុងពេល ៩៥ ឆ្នាំ នៃការដឹកនាំបដិវត្តន៍វៀតណាមដើម្បីឯករាជ្យ និងសេរីភាព ។

គណៈប្រតិភូក៏បានទស្សនារូបភាពប្រវត្តិសាស្ត្រនៃថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដែលជាថ្ងៃដែលលោកអ៊ំ ហូ បានអាន "សេចក្តីប្រកាសឯករាជ្យ" ព្រមទាំងស្តាប់ការឧទ្ទេសនាមអំពីការបង្កើតកងទ័ពឃោសនារំដោះវៀតណាម (បច្ចុប្បន្ននេះជាកងទ័ពប្រជាជនវៀតណាម)...

leftcenterrightdel
គណៈប្រតិភូបានស្តាប់ការឧទ្ទេសនាមអំពីសព្វាវុធជំនាន់ថ្មីរបស់កងទ័ពប្រជាជនវៀតណាម

ជាពិសេស គណៈប្រតិភូក៏បានស្តាប់ការឧទ្ទេសនាមអំពីផលិតផលឧស្សាហកម្មការពារជាតិមួយចំនួន និងផលិតផលបន្ទាប់បន្សំ  ភស្ដុភា-បច្ចេកទេស ក៏ដូចជាផលិតផលសព្វាវុធជំនាន់ថ្មី យានហោះគ្មានមនុស្សបើក (UAV) ប្រព័ន្ធមីស៊ីល ផលិតផលបច្ចេកវិទ្យាខ្ពស់ ... របស់កងទ័ពប្រជាជន​វៀត​ណាម៕

បកប្រែដោយ Thanh Cong