លោកវរនាវីឯក Nguyen Minh Lanh នាយរងសេនាធិការនៃតំបន់លេខ ៤ កងទ័ពជើងទឹកវៀតណាមទទួលស្វាគមន៍គណៈប្រតិភូ។

leftcenterrightdel
លោកវរនាវីឯក Nguyen Minh Lanh នាយរងសេនាធិការនៃតំបន់លេខ ៤ កងទ័ពជើងទឹកវៀតណាម ប្រគល់ផ្កាជូនលោកឧត្តមនាវីត្រី Semenov Oleg Alekseevich
leftcenterrightdel
តំណាងអង្គភាពយោធានៅខេត្ដ Khanh Hoa ទទួលស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី
leftcenterrightdel
គណៈប្រតិភូទាំងពីរបានថតរូបជុំគ្នា
leftcenterrightdel
នាវាហ្វឹកហ្វឺន Smolny ចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh

ក្នុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការនាវានឹងចូលជួបសម្តែងការគួរសមនៅបញ្ជាការដ្ឋានតំបន់លេខ ៤ កងទ័ពជើងទឹក; ទស្សនានិងចូលរួមការប្រកួតកីឡាជាមួយវិទ្យាស្ថានកងទ័ពជើងទឹក និងទស្សនាកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រ និងវប្បធម៌មួយចំនួននៅទីក្រុង Nha Trang។

ដំណើរទស្សនកិច្ចរបស់នាវាហ្វឹកហ្វឺន Smolny រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ការយល់ដឹងគ្នានិងការទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពវៀតណាម និងរុស្ស៊ីនិយាយរួម និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Pham Diep