ពិធីខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើងនៅទីក្រុងហាណូយ
កប.អនឡាញ - នាពេលយប់ថ្ងៃទី ៨ ខែកញ្ញា ស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិយកូរ៉េខាងជើងប្រចាំនៅទីក្រុងហាណូយ បានរៀបចំពិធីលៀងសាយភោជន៍ក្នុងឱកាសអបអរសាទរខួបលើកទី ៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង (ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨ / ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥)។
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ក្នុងនាមរដ្ឋាភិបាលវៀតណាម។ អញ្ជើញចូលរួមមាន៖ លោកឧត្តមសេនីយ៍ឯក Be Xuan Truong អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគមអតីតយុទ្ធជនវៀតណាម។
    |
 |
ប្រតិភូនៅក្នុងពិធីលៀងសាយភោជន៍ |
ក្នុងពិធី លោក Ri Sung Guk ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង បានពិនិត្យឡើងវិញនូវសមិទ្ធិផលលេចធ្លោក្នុងដំណើរការអភិវឌ្ឍន៍នៃប្រទេសកូរ៉េខាងជើង ព្រមទាំង អះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់កូរ៉េខាងជើង ក្នុងការពង្រឹង និងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយវៀតណាម។
លោក Nguyen Minh Vu បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលប្រជាជនកូរ៉េខាងជើងសម្រេចបានក្នុងរយៈពេល ៧៧ ឆ្នាំកន្លងមក។ លោកអះអាងថា រដ្ឋាភិបាល និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកូរ៉េខាងជើង ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាលើពិភពលោក៕
បកប្រែដោយ Thuy Anh