* ក្នុងជំនួបជាមួយលោក Adly Zahari អនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពយោធា ជួបប្រាស្រ័យនាយទាហានវ័យក្មេង ព្រមទាំងសង្ឃឹមថា ម៉ាឡេស៊ីនឹងគាំទ្រដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ និងឆាប់ៗចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតយន្តការល្បាតរួមគ្នានៅសមុទ្រ និងបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ សហការគ្នាក្នុងការផ្លាស់ប្តូរព័ត៌មាន ការអនុវត្តច្បាប់ ជំនួយនាវានេសាទ និងប្រជានេសាទរបស់គ្នាដែលជួបគ្រោះថ្នាក់នៅសមុទ្រ ក៏ដូចជាអំពើមនុស្សធម៌ចំពោះនាវានេសាទ និងប្រជានេសាទ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Adly Zahari អនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី

លោកអនុរដ្ឋមន្ត្រី Adly Zahari មានបំណងចង់សហការយ៉ាងជិតស្និទ្ធ និងទូលំទូលាយជាមួយវៀតណាមលើវិស័យជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការជួយម៉ាឡេស៊ីសម្រេចបាននូវគោលដៅក្នុងឆ្នាំប្រធានអាស៊ាន ២០២៥។

* នៅក្នុងជំនួបជាមួយលោក Zaqy Mohamad រដ្ឋលេខាធិការក្រសួងការពារជាតិសិង្ហបុរី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិដែលគួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាពរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា សិង្ហបូរីនឹងទទួលនាយទាហាននៃបញ្ជាការដ្ឋានកលយុទ្ធបណ្ដាញអ៊ីនធឺណិតមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលព័ត៌មាន និងសន្តិសុខតាមអ៊ីនធឺណិត ADMM របស់សិង្ហបុរី ហើយឲ្យដឹងថា ភាគីទាំងពីរកំពុងជំរុញការរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សិង្ហបុរី លើកទី១៦ នៅទីក្រុង Da Nang ប្រទេសវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Zaqy Mohamadរដ្ឋលេខាធិការ ក្រសួងការពារជាតិសិង្ហបុរី

លោក Zaqy Mohamad រដ្ឋលេខាធិការ បានអះអាងថា សិង្ហបុរីត្រៀមខ្លួនជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យជាច្រើន រួមទាំងការឆ្លើយតបឧប្បត្តិហេតុ គ្រោះមហន្តរាយធម្មជាតិ  ស្វែងរកនិងជួយសង្គ្រោះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Musa Heybet អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី

* ក្នុងជំនួបជាមួយលោក Musa Heybet អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យក្រសួងការពារជាតិទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ គាំទ្រនិងសហការចូលរួមតាំងពិព័រណ៍ឧស្សាហកម្មការពារជាតិនៃភាគីនីមួយៗ។ សិក្សាស្រាវជ្រាវ និងបង្កើតយន្តការពិគ្រោះយោបល់។ វៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍សហគ្រាសទួរគីមកកាន់វៀតណាមឧទ្ទេសនាមផលិតផល និងស្វែងរកឱកាសសហប្រតិបត្តិការ ព្រមទាំងស្វាគមន៍សហគ្រាសការពារជាតិទួរគីមកចូលរួមតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី៣ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦។ ទន្ទឹមនឹងនោះ ភាគីទាំងពីរសិក្សាស្រាវជ្រាវពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យដូចជា៖ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កងទ័ពជើងទឹក កងទ័ពអាកាស សន្តិសុខតាមអ៊ីនធឺណិត ការឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនមែនប្រពៃណី វិស្វកម្ម ការបោសសម្អាតមីន។ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៃតំបន់ និងពិភពលោក។

* ទទួលជួបលោក Paul Chang អគ្គនាយកក្រុមហ៊ុន Vitzrocell (កូរ៉េខាងត្បូង) លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យក្រុមហ៊ុន Vitzrocell បន្តសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មយោធា-ទូរគមនាគមន៍ (Viettel) ក្នុងការស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល។

* មកបំពេញទស្សនកិច្ចនៅសាជីវកម្ម Hanwha ប្រទេសកូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យសាជីវកម្ម Hanwha និងអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និង Viettel របស់វៀតណាមបន្តផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Pham Diep