អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិផ្តោតលើការស្រាវជ្រាវ និងផលិតសព្វាវុធថ្មីៗឲ្យស្មើមុខស្មើមាត់ជាមួយពិភពលោក
កប.អនឡាញ - នាថ្ងៃទី ១០ ខែកញ្ញា ក្រុមត្រួតពិនិត្យនៃគណៈកម្មាធិការដឹកនាំអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលក្នុងកងទ័ព (គណៈកម្មាធិការដឹកនាំលេខ ៣៤៨៨) បានត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចចិត្តលេខ ៣៤៨៨-NQ/QUTW របស់គណៈកម្មាធិការបក្សយោធាមជ្ឈិមនៅអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ។