leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

លោកស្រីបានបញ្ជាក់ថា រាល់សកម្មភាពរបស់វៀតណាមនៅសមុទ្រខាងកើត រួមមានប្រជុំកោះ Truong Sa បានប្រព្រឹត្តទៅក្នុងវិសាលភាពទាំងស្រុងនៃអធិបតេយ្យភាពទឹកដីរបស់វៀតណាម និងស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត។

ចំពោះទំនាក់ទំនងរវាងវៀតណាមនិងចិន លោកស្រី Pham Thu Hang បានឲ្យដឹងថា នាពេលកន្លងមក ជាពិសេសក្នុងអំឡុងឆ្នាំមិត្តភាពវៀតណាម-ចិនឆ្នាំ ២០២៥ ប្រទេសទាំងពីរមានជំនួប និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពដឹកនាំគ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់ ស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការខ្វែងគំនិតគ្នា និងជំរុញកិច្ចសហប្រតិបត្តិការស្របតាមកម្រិតថ្មីនៃទំនាក់ទំនងវៀតណាម-ចិន៕

បកប្រែដោយ Thuy Anh