កិច្ចសហប្រតិបត្តិការសភា រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន
កប.អនឡាញ - ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចូលរួមទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅ EXPO 2025 នៅទីក្រុង Osaka ខេត្ត Kansai នាថ្ងៃទី ១១ ខែកញ្ញា លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោក Sekiguchi Masakazu ប្រធានព្រឹទ្ធសភាជប៉ុន។ លោក Fukuyama Tetsuro អនុប្រធានព្រឹទ្ធសភាជប៉ុន ក៏បានចូលរួមកិច្ចប្រជុំនេះដែរ។
ចែករំលែកការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងបដិវត្តន៍បង្រួមក្បាលម៉ាស៊ីន បំពេញបន្ថែមប្រព័ន្ធច្បាប់ ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជប៉ុនចំពោះការគាំទ្រដល់វៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកក្នុងវិស័យតុលាការ។ លោកសង្ឃឹមថា ព្រឹទ្ធសភាជប៉ុននឹងជួយរដ្ឋាភិបាលជប៉ុនបន្តគាំទ្រវៀតណាមក្នុងការបំពេញបន្ថែមប្រព័ន្ធច្បាប់ បង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ខាងនីតិបញ្ញត្តិរវាងប្រទេសទាំងពីរក៏ដូចជារវាងស្ថាប័នតុលាការ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានអះអាងដែរថា កិច្ចសហប្រតិបត្តិការសភា គឺជាបណ្តាញដ៏សំខាន់ រួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។
លោក Sekiguchi ប្រធានព្រឹទ្ធសភា បានអះអាងថា វៀតណាមជាដៃគូសំខាន់នាំមុខគេរបស់ជប៉ុនក្នុងការអនុវត្តចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ លោកវាយតំលៃខ្ពស់ចំពោះបដិវត្តន៍របស់វៀតណាមក្នុងការបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ការច្នៃប្រឌិតលើការងារកសាង និងអនុវត្តច្បាប់។ លោកអះអាងថានឹងគាំទ្ររដ្ឋាភិបាលជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមក្នុងយុគសម័យថ្មី។
បកប្រែដោយ Duy Hoan