leftcenterrightdel
 

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ទទួលជួបលោក Yasar Guler រដ្ឋមន្ត្រីក្រសួងការពារជាតិ

ដោយវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះមានការអភិវឌ្ឍជាវិជ្ជមាន ស្របតាមនិន្នាការអភិវឌ្ឍក្នុងសម័យកាលថ្មី លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ ទួរគី ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និមួយៗ និងលើពិភពលោក។

លោក Yasar Guler រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី បានសម្តែងនូវកិត្តិយសដែលបានមកបំពេញទស្សនកិច្ច និងអបអរសាទរវៀតណាមដែលទើបតែប្រារព្វពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា) នាពេលថ្មីៗនេះ និងបានពាំនាំនូវការជូនពរ ពីសំណាក់លោក Recep Tayyip Erdogan ប្រធានាធិបតីជូនចំពោះលោក Luong Cuong ប្រធានរដ្ឋ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោករដ្ឋមន្ត្រី Yasar Guler បានអះអាងថា ទួរគី តែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមានបំណងចង់ឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីមានការអភិវឌ្ឍបន្ថែមទៀត។ ទន្ទឹមនឹងនោះ ទួរគីក៏មានឆន្ទៈចែករំលែកបច្ចេកវិទ្យា រួមចំណែកក្នុងការខិតខំប្រឹងប្រែងធ្វើទំនើបកម្មវិស័យការពារជាតិស្របតាមតម្រូវការរបស់វៀតណាម។ លោកសង្ឃឹមថា វៀតណាមនឹងគាំទ្រទួរគី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីជារួម។

ស្វាគមន៍ការចែករំលែករបស់រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគីអំពីស្ថានភាពទូទៅ លោក Luong Cuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍយ៉ាងល្អក្នុងរយៈពេលថ្មីៗនេះ ហើយវៀតណាមមានបំណងចង់នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយ។ ជាពិសេស ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងក្រសួង ស្ថានប័ន និងមូលដ្ឋាននានា បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មលើវិស័យដែលប្រទេសទាំងពីរមានចំណុចខ្លាំងជាច្រើន និងអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជុំគ្នា

ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ទួរគីកាន់តែអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព លោកប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការដោយផ្អែកលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខា ក៏ដូចជាខ្លឹមសារដែលបានពិភាក្សា និងឯកភាពក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរ។ រដ្ឋវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ក្រសួងការពារជាតិទាំងពីរ បន្តពង្រឹងទំនាក់ទំនងការពារជាតិ ស្របតាមតម្រូវការ និងសមត្ថភាពរបស់ប្រទេសនីមួយៗ។

បកប្រែដោយ Duy Hoan