នាថ្ងៃទី ១៦ កញ្ញា នៅទីស្នាក់ការព្រឹទ្ធសភាបែលហ្ស៊ិក លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយលោក Andries Gryffroy អនុប្រធានទី១ ព្រឹទ្ធសភាបែលហ្សិក ។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការទ្វេភាគីនៅតែមានសក្ដានុពល និងសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍន ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាញសភា ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដែលមានការយកចិត្តទយកដាក់ដូចគ្នា ដូចជា វិមជ្ឈការ វិមជ្ឈការរវាងរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំណែទម្រង់រដ្ឋបាល ការបង្កើតច្បាប់ សមភាពយេនឌ័រ។ល។

leftcenterrightdel
លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម ជួបសន្ទនាជាមួយលោក Andries Gryffroy អនុប្រធានទី១ ព្រឹទ្ធសភាបែលហ្សិក

លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យសភាបែលហ្ស៊ិកឆាប់បញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម - EU (EVIPA) ហើយបានថ្លែងអំណរគុណចំពោះសភាជាន់ទាបនៃប្រទេសបែលហ្ស៊ិកដែលបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin រួមចំណែកលើកកម្ពស់ចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ និងស្នើឱ្យសភាបែលហ្សិកជម្រុញគម្រោងសម្រាប់ជូនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម។

នាព្រឹកថ្ងៃទី ១៧ កញ្ញា លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយ លោក Younous Omarjee អនុប្រធានសភាអឺរ៉ុប។ លោកស្រី Nguyen Thi Thanh បានអះអាងថា EU ជាដៃគូសំខាន់ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការល្អរវាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប។ ភាគីទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លា ផ្តោតលើពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដ៏រឹងមាំរបស់ EU ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មបៃតង និងការធ្វើបរិវត្តកម្មឌីជីថល។

បកប្រែដោយ Duy Hoan