ការអភិវឌ្ឍទីក្រុង និងជនបទ គឺជាកិច្ចការយុទ្ធសាស្ត្រពីរដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន
កប.អនឡាញ - នាថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សបានដឹកនាំសម័យប្រជុំធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលស្តីពីការអនុវត្តរយៈពេលបីឆ្នាំនៃសេចក្តីសម្រេចចិត្តលេខ 19-NQ/TW ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ របស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីកសិកម្ម កសិករ និងជនបទរហូតដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ២០៤៥ និងសេចក្តីសម្រេចលេខ ០៦ NQ/TW ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៃការិយាល័យនយោបាយស្តីពីការរៀបចំ ការសាងសង់ ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាព នៃទីក្រុងនៅវៀតណាម រហូតដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។
នៅក្នុងកិច្ចប្រជុំនេះ ខ្លឹមសាររាល់របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៣ឆ្នាំអនុវត្តនូវសេចក្តីសម្រេចចិត្តលេខ ១៩ របស់គណៈកម្មាធិការមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តលេខ ០៦ របស់ការិយាល័យនយោបាយ រាល់ស្ថាប័នគ្រប់កម្រិត និងគ្រប់ផ្នែកបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស៊ីសង្វាក់គ្នាអំពីការអភិវឌ្ឍ “កសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករស៊ីវិល័យ” ការផ្តោតលើការកសាងច្បាប់ ដោះស្រាយរាល់ការលំបាក និងឧបសគ្គ និងលើកកម្ពស់ធនធានសង្គមសម្រាប់កសិកម្ម កសិករ និងការអភិវឌ្ឍន៍ជនបទ។ល។
ការធ្វើផលិតកម្ម និងអាជីវកម្មក្នុងវិស័យកសិកម្មត្រូវបានរក្សាយ៉ាងល្អ បង្ហាញពីតួនាទីជាសសរស្តម្ភមួយនៃខឿនសេដ្ឋកិច្ច រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តំបន់ជនបទមានការវិវឌ្ឍយ៉ាងច្បាស់ស្ទើរតែលើគ្រប់ទិដ្ឋភាព។ កសិករកំពុងដើរតួនាទីកាន់តែប្រសើរឡើង អនុវត្តយ៉ាងសកម្មការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ជីវភាពប្រជាជនកសិករខាងសម្ភារៈ និងខាងវិញ្ញាណត្រូវបានកែលម្អឥតឈប់ឈរ។
    |
 |
លោក To Lam អគ្គលេខាបក្សដឹកនាំសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល |
មានអនុសាសន៍ក្នុងកិច្ចប្រជុំ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យគណៈកម្មាធិការបក្សរដ្ឋាភិបាលធ្វើជាអធិបតី និងសម្របសម្រួលជាមួយរាល់ស្ថាប័នពាក់ព័ន្ធ ដើម្បីវាយតម្លៃភ្លាមៗអំពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៩ របស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីកសិកម្ម កសិករ និងជនបទដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិមធ្វើជាអធិបតី និងសម្របសម្រួលជាមួយស្ថាប័ននានា រួមទាំងគណៈកម្មាធិការបក្សរដ្ឋាភិបាល ដើម្បីវាយតម្លៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៦ របស់ការិយាល័យនយោបាយស្តីពីការរៀបចំផែនការ ការសាងសង់ ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃទីក្រុងវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ទៀតថា ចាំបាច់ត្រូវមានការវាយតម្លៃជាបឋមលើការអនុវត្តនូវរាល់ដំណោះស្រាយ ចង្អុលបង្ហាញពីដែនកំណត់ និងចំណុចខ្វះខាត បង្ហាញយ៉ាងច្បាស់ពីតម្រូវការអភិវឌ្ឍថ្មី និងលើកឡើងទស្សនៈណែនាំថ្មីៗ ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងហ្មត់ចត់ដើម្បីចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ។ តាមលោកអគ្គលេខាបក្ស បន្ទាប់ពីមហាសន្និបាតបក្សលើកទី ១៤ ខណៈនៅពេលដែលសេចក្តីសម្រេចចិត្តលេខ ១៩ និងសេចក្តីសម្រេចចិត្តលេខ ០៦ ត្រូវបានអនុវត្តអស់រយៈពេល ៥ ឆ្នាំហើយ ទើបអាចចេញសេចក្តីសម្រេចថ្មីឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង។ ទាំងនេះជាបញ្ហាយុទ្ធសាស្ត្រ ដ៏មានសារៈសំខាន់ ទាមទារការប្រមូលផ្តុំបញ្ញាខ្ពស់ កៀរគរការចូលរួមពីអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ ហើយសំដៅលើបទពិសោធន៍អន្តរជាតិ ដើម្បីផ្តល់យោបល់លើការតំរង់ទិសអភិវឌ្ឍន៍ចំពោះទីក្រុង និងជនបទក្នុងប្រទេសយើងស្របតាមតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។
បកប្រែដោយ Minh Trung