លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ៖ លើកកំពស់កត្តាជំរុញកំណើននៅតំបន់ដីសណ្តទន្លេក្រហម
កប.អនឡាញ - លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា តំបន់ដីសណ្តទន្លេក្រហម ត្រូវមានគំនិតច្នៃប្រឌិត មានសកម្មភាពខ្លាំងក្លា មានចក្ខុវិស័យវែងឆ្ងាត មានភាពសកម្ម ភាពបត់បែន និងការសម្របខ្លួនទៅនឹងស្ថានភាពពិភពលោក និងតំបន់។
នាព្រឹកថ្ងៃទី២០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្តទន្លេក្រហម។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា តំបន់ដីសណ្ដទន្លេក្រហម រួមមានទីក្រុងហាណូយ ទីក្រុង Hai Phong ខេត្ត Quang Ninh, Hung Yen, Bac Ninh និង Ninh Binh សុទ្ធតែជាក្បាលរថភ្លើងសេដ្ឋកិច្ច និងជាបង្គោលកំណើននៃតំបន់ និងប្រទេស។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានប្រសាសន៍ក្នុងកិច្ចប្រជុំ |
ដើម្បីជំរុញកំណើននៃមូលដ្ឋាន និងតំបន់ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាំបាច់ត្រូវមានគំនិតច្នៃប្រឌិត មានសកម្មភាពខ្លាំងក្លា មានចក្ខុវិស័យវែងឆ្ងាយ មានភាពសកម្ម ភាពបត់បែន និងសម្របខ្លួនទៅនឹងស្ថានភាពពិភពលោក និងតំបន់។
មូលដ្ឋាននានាចាំបាច់ត្រូវពង្រឹងទំនាក់ទំនងក្នុងតំបន់ និងអន្តរជាតិ ដើម្បីទាញយករាល់សក្តានុពល និងផលប្រយោជន៍ទាំងអស់ឱ្យបានល្អបំផុតពន្លឿនការបញ្ចប់គម្រោងសំខាន់ៗ ដោះស្រាយបញ្ហាលំនៅដ្ឋាន។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា៖ "ប្តេជ្ញាធ្វើឱ្យតំបន់ដីសណ្ដទន្លេក្រហាម ក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតរបស់ប្រទេស រួមចំណែកជំរុញកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែប្រកបដោយនិរន្តរភាពរបស់ប្រទេស រួមជាមួយនឹងតំបន់ភាគអាគ្នេយ៍ ដែលជាតំបន់យុទ្ធសាស្ត្រខ្លាំងចំនួនពីរ ដែលរួមចំណែកក្នុងការជំរុញ បង្កើតការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់តំបន់ផ្សេងទៀត។ ខ្ញុំមានជំនឿចិត្តថា ខេត្ត ក្រុង នានានៃតំបន់ដីសណ្ដទន្លេក្រហម អាចធ្វើទៅបាន ដោយសារមានលក្ខខណ្ឌធម្មជាតិល្អ វប្បធម៌សង្គមល្អ ធនធានមនុស្សល្អ" ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា តំបន់ដីសណ្តទន្លេក្រហម ត្រូវមានការគំនិតប្រកបដោយភាពច្នៃប្រឌិត មានសកម្មភាពខ្លាំងក្លា មានចក្ខុវិស័យវែងឆ្ងាយ មានភាពសកម្ម ភាពបត់បែន និងការសម្របខ្លួនទៅនឹងស្ថានភាពពិភពលោក និងតំបន់។ ពង្រឹងការតភ្ជាប់ក្នុងតំបន់ និងអន្តរជាតិ ដើម្បីទាញយកសក្តានុពល និងផលប្រយោជន៍ទាំងអស់ឱ្យបានល្អបំផុត ពន្លឿនការបញ្ចប់គម្រោងសំខាន់ៗ និងអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម៕
បកប្រែដោយ Duy Hoan