ដោយស្វាគមន៍លោក Nguyen Trong Nghia និងគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅអូស្ត្រាលី អគ្គទេសាភិបាលអូស្ត្រាលី និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំទ្វេភាគី ព្រមទាំងវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់សហគមន៍អាណិកជនវៀតណាមក្នុងការអភិវឌ្ឍរបស់អូស្ត្រាលី និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អគ្គទេសាភិបាលអូស្ត្រាលី និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានអះអាងថា អូស្ត្រាលីតែងតែជាដៃគូដែលអាចទុកចិត្តបានរបស់វៀតណាម ព្រមទាំងសន្យាគាំទ្រ និងរួមដំណើរជាមួយវៀតណាមក្នុងការខិតខំប្រឹងប្រែងដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍នាពេលខាងមុខ។

leftcenterrightdel
លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម និងលោកស្រី Sam Monstyn អគ្គទេសាភិបាលអូស្ត្រាលី (រូបថត៖ vnanet.vn)

លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអូស្ត្រាលី ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោក Nguyen Trong Nghia បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលតែងតែរួមដំណើរ និងគាំទ្រវៀតណាមក្នុងដំណើរការផ្លាស់ថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Nguyen Trong Nghia បានស្នើឲ្យភាគីទាំងពីរសម្របសម្រួល និងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសកម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្តជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ តភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ជំរុញពាណិជ្ជកម្មទ្វេភាគី បង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា។ល៕

បកប្រែដោយ Huyen Trang