កិច្ចប្រជុំឆ្នាំនេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ និងអ្នកតំណាងមកពីរដ្ឋសមាជិក IAEA ចំនួន ១៧៩ ដោយផ្តោតលើការពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជា៖ តួនាទីរបស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ការធានាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ និងប្រសិទ្ធភាពនៃការងារអធិការកិច្ច។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមច្ចប្រជុំប្រចាំឆ្នាំលើកទី ៦៩ របស់ IAEA (រូបថត៖ nhandan.vn)

មានប្រសាសន៍ក្នុងសម័យប្រជុំពេញអង្គ លោក Vu Le Thai Hoang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ IAEA ក្នុងការជំរុញថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព។ លោកឯកអគ្គរដ្ឋទូតបានជូនដំណឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋសភាវៀតណាមបានអនុម័តលើការបន្តអនុវត្តគម្រោងអគ្គិសនីនុយក្លេអ៊ែរ Ninh Thuan ដែលជាការសម្រេចចិត្តដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រសំដៅពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងធានាសន្តិសុខថាមពលរយៈពេលវែង។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមបានអះអាងជាថ្មីនូវកិច្ចសន្យារបស់ខ្លួនក្នុងការរួមដំណើរជាមួយ IAEA ក្នុងការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Thanh Cong