ប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការដែលវៀតណាមចូលជាសមាជិកអាស៊ាន និងចូលរួមក្នុង AIPA (១៩៩៥-២០២៥) ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់វៀតណាមអះអាងនូវតួនាទី និងការរួមវិភាគទានរបស់ខ្លួន ជំរុញលទ្ធផលដែលសម្រេចបាន បន្តរួមជាមួយសភាជាសមាជិកទាំងឡាយ ពង្រឹងសាមគ្គីភាព និងឯកភាពក្នុងប្លុក រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកសាងសហគមន៍រឹងមាំ ខ្លួនទីពឹងខ្លួន បន្តដើរតួនាទីជាមជ្ឈភាពក្នុងនិម្មាបនកម្មកិច្ចសហប្រតិបត្តិការក្នុងតំបន់។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោកជំទាវ ចាកចេញពីទីក្រុង Kuala Lumpur បញ្ចប់ដំណើរទៅចូលរួមមហាសន្និបាត AIPA - 46  និងដំណើរទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី

ក្នុងកម្រិតទ្វេភាគី នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅម៉ាឡេស៊ីរបស់ប្រធានរដ្ឋសភាវៀតណាម បន្ទាប់ពីការតម្លើងទំនាក់ទំនងជាផ្លូវការទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយម៉ាឡេស៊ី (ខែវិច្ឆិកា ឆ្នាំ ២០២៤) ដោយហេតុនេះជំរុញកិច្ចសហប្រតិបត្តិការសភាទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ីឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងថែមទៀត រួមចំណែកបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់រដ្ឋាភិបាល និងអង្គភាពអាជីវកម្មរបស់ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Thanh Cong