អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានលោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ និងភ្ញៀវកិក្តិយសជាង ២៥០ នាក់ដែលតំណាងឲ្យព្រះរាជវង្សានុវង្ស រដ្ឋសភា ក្រសួង ស្ថាប័ន មូលដ្ឋាន សមាគម និងសហគមន៍ធុរកិច្ចអង់គ្លេស អង្គទូត មិត្តអន្តរជាតិ និងសមាគមជនវៀតណាមនៅចក្រភពអង់គ្លេស។

leftcenterrightdel
ប្រតិភូចូលរួមពិធី

ក្នុងព្រឹត្តិការណ៍ លោក Nguyen Xuan Thang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយចក្រភពអង់គ្លេស។ បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងរយៈពេល ១៥ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការទ្វេភាគី បានអភិវឌ្ឍកាន់តែស៊ីជម្រៅលើវិស័យជាច្រើន។ ជាពិសេស ភាគីទាំងពីរកំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដែលមានសក្តានុពលដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញជាដើម និងរួមចំណែកក្នុងការដោះស្រាយបញ្ហាសកល។ នេះក៏ជាពេលវេលាអំណោយផលសម្រាប់ប្រទេសទាំងពីរក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ធ្វើឲ្យស៊ីជម្រៅនូវទំនុកចិត្តនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗ និងមានប្រសិទ្ធភាពលើវិស័យផ្សេងៗ។

លោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានអះអាងថា ចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកជំនាញ និងបទពិសោធន៍ជាមួយវៀតណាមក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ពង្រីកឱកាសអប់រំ និងជំរុញកិច្ចសហការលើការកាត់បន្ថយការបំភាយឧស្ម័នសូន្យ ការធ្វើបរិវត្តកម្មឌីជីថល និងហិរញ្ញវត្ថុបៃតង។

ក្នុងពិធី លោក Lindsay Hoyle ប្រធានរដ្ឋសភាជាន់ទាប បានឲ្យដឹងថា ទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅទីក្រុងឡុងដ៍បានបង្ហាញពីតួនាទី និងអនាគតរបស់វៀតណាមនៅលើឆាកអន្តរជាតិ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតមកពីប្រទេសជាច្រើន។ ដោយវាយតំលៃពីការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម - អង់គ្លេស លោក Lindsay Hoyle បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងរយៈពេល ១៥ ឆ្នាំមិនត្រឹមតែជាកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងជាមិត្តភាព ការតភ្ជាប់ និងការទទួលខុសត្រូវរួមសម្រាប់សន្តិសុខពិភពលោក។ល៕

បកប្រែដោយ Thanh Cong